សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារកម្ពុជាថ្មី ដែលកំពុងនៅទីតាំងកើតហេតុ គ្រោះអគ្គិភ័យនៅជិតស្ពានជ្រោយចង្វារ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានបណ្ដាលឲ្យទារកចំនួនពីរនាក់បាត់បង់ជីវិត ដោយម្នាក់មានអាយុ ៥ខែ និងម្នាក់ទៀតមានអាយុជាង១ខួប ប្រុសម្នាក់ ស្រីម្នាក់។

តាមសេចក្ដីរាយការណ៍ នៅទីតាំងកើតហេតុជាសំណង់មិនរៀបរយ(អាណាធិបតេយ្យ) ហើយនៅមុនពេលកើតហេតុ ម្ដាយទារករងគ្រោះបានចុះទៅដងទឹកនៅខាងក្រោម រួចក៏មានអណ្ដាតភ្លើងឆាបឆេះតែម្ដង។ ករណីនេះត្រូវបានកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រប់គ្រងបានទាំងស្រុងហើយ ដោយមិនមានរាលដាលទៀតនោះទេ ខណៈមូលហេតុនៃការឆាបឆេះកំពុងស្រាវជ្រាវ៕
រាយការណ៍៖ ម៉េង




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ