សន្តិសុខសង្គម
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
ភ្នំពេញ ៖ ក្មេងប្រុសស្រី០២នាក់ ដែលត្រូវបានអគ្គិភ័យឆាបឆេះស្លាប់នោះ គឺព្រោះតែបើកហ្គាសចំអិនអាហារទុកចោល ហើយឆ្លៀតទៅដងទឹកនៅមាត់ច្រាំងទន្លេ នេះបើតាមប្រភពព័ត៌មាន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៤ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីស្រ្តីជាម្តាយបានឱ្យដឹងថា មុនកើតហេតុ គាត់បានបើកហ្គាសចំអិនអាហារទុកចោល នៅកន្លែងស្នាក់នៅ នឹងបានទុកកូនតូចៗ០២នាក់ ដោយកូនប្រុសវ័យជាង០១ខួប ម្នាក់ នឹង កូនស្រីវ័យ០៥ខែម្នាក់ ទុកនៅក្បែរនោះរួចបបួលកូនប្រុសច្បងវ័យ០៤ឆ្នាំដើរទៅជួយដងទឹកនៅមាត់ច្រាំង ដើម្បីយកទឹកមកប្រើប្រាស់។

ខណៈដើរទៅដល់មាត់ច្រាំងបានបន្តិច ក៏ស្រាប់តែឮសម្លេងផ្ទុះចេញពីកន្លែងស្នាក់នៅ បង្កឱ្យមានផ្សែងហ៊ុយឃ្មួលឃ្មាញ់ លាយលំអណ្តាតភ្លើងតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ដើម្បីកុំឱ្យមានការរាលដាលផងដែរ។

បន្ទាប់ពីដំណឹងភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។
ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៦ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក៕
អត្ថបទ ៖ រដ្ឋា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត