Connect with us

ជីវិតកម្សាន្ដ

ភ្ញាក់ផ្អើល! បវរកញ្ញាតំណាងកម្ពុជាឆ្នាំនេះ លាបស្បែកខ្មៅ និងគ្រោងឈុតតាមលំនាំ «លោកតា ដំបងគ្រញូង»

បានផុស

នៅ

មហាជនកំពុងចាប់អារម្មណ័នឹងការតុបតែងកាយជា លោកតា ដំបងគ្រញូង របស់កញ្ញា ខុន ស្រីខួច បវរកញ្ញាតំណាងកម្ពុជា Miss Global 2025 ដែលតុបតែងកាយខ្មៅមួយតួខ្លួនគ្រោងឈុត «លោកតាដំបងគ្រញូង» មើលទៅពេញដោយឫទ្ធិអំណាច។

ខុន ស្រីខួច
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Global International 2025 នឹងរៀបចំធ្វើចាប់ផ្តើមនាថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខ លើទឹកដីប្រទេសថៃ ខណៈបច្ចុប្បន្ន កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះររៀបចំកម្មវិធីផ្សេងៗទទួលស្វាគមន៍បេក្ខភាពបវរកញ្ញាមកពី ៦១ ប្រទេសជុំវិញពិភពលោកផងដែរ មុននឹងទៅប្រកួតបន្តនៅប្រទេសថៃ។

យ៉ាងណាមិញ មុខនឹងធ្វើដំណើរទៅប្រកួតបន្តលើឆាកអន្តរជាតិនៅប្រទេសថៃ ម្ចាស់មកុដ Miss Global Cambodia ខុន ស្រីខួច បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរខ្លាំង ក្រោយពីបានឃើញនាងថតបង្ហាញនូវឈុតតំណាងជាតិសម្រាប់ត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិនេះ ជាមួយនឹងការតុបតែងកាយមិនធ្លាប់មាន។

ក្នុងនោះ ខុន ស្រីខួច បានលើកយកឈុតតំណាងជាតិប្លែកពីឈុតតំណាងជាតិកន្លងមក ដែលមានឈ្មោះថា «លោកតាដំបង គ្រញូង» ដែលត្រូវបានឆ្នៃឡើង តាមលំនាំរូបសំណាក់ តាដំបងគ្រញូង ក្នុងគោលបំណងចង់បង្ហាញពី រូបតំណាងខេត្តបាត់ដំបង ជំនឿលើការបន់ស្រន់ និងប្រពៃណីរបស់ខ្មែរតាំងពីដើមរហូតដល់សព្វថ្ងៃ។

បវរកញ្ញារូបនេះ បានថតបង្ហាញឈុតតំណាងជាតិជាតិនេះ នូវមុខផ្ទាំងប្រាសាទខ្មែរ ខណៈត្រៀមយកទៅប្រកួតលើឆាកប្រទេសថៃ ក្នុងវគ្គប្រកួតបឋមនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៥ នេះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម