Connect with us

ព័ត៌មានអន្ដរជាតិ

Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក

បានផុស

នៅ

ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទាស់សម្តីគ្នាយ៉ាងបែកផ្សែងនៅក្នុងការិយាល័យអូវ៉ាល់ ជុំវិញបញ្ហាសង្គ្រាមរបស់រុស្ស៊ី ហើយជម្លោះនេះធ្វើឲ្យកក្រើកពិភពលោក និងត្រូវបានសារព័ត៌មានទាំងអស់ចុះផ្សាយព្រោងព្រាត កាលពីថ្ងៃសុក្រទី២៨ខែកុម្ភៈឆ្នាំ២០២៥។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (ឆ្វេង) និងប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីសីញេលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែកម្រជាមួយជំនួយយោធាអាមេរិក ដើម្បីយកទៅប្រយុទ្ធជាមួយរុស្ស៊ី ក្នុងសង្គ្រាមដែលនៅតែបន្តឆាបឆេះ ប៉ុន្តែរឿងរ៉ាវហាក់មិនរលូនតាមការគ្រោងទុកឡើយ ដល់ថ្នាក់លោក Trump បណ្តេញលោក Zelensky ឲ្យចាកចេញពីសេតវិមានទាំងតក់ក្រហល់ទៀតផង។

ជម្លោះបានចាប់ផ្តើមនៅ​ពេលលោក Trump ចោទ​លោក Zelensky ថា​មិនចេះ​ដឹង​គុណដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ព្រោះខ្ញុំប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (ឆ្វេង) និងប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

យ៉ាងណាក្តី លោក Zelensky បានការពារជំហររបស់អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធានាសន្តិសុខដ៏រឹងមាំ និងបង្ហាញពីក្តីបារម្ភថា បើលែងមានការគាំទ្រនោះរុស្ស៊ីនឹងឈ្លានពានកាន់តែខ្លាំង។

នៅពេលលោក Vance ជំរុញឲ្យ Zelensky ថ្លែងអំណរគុណខ្លះដល់សហរដ្ឋអាមេរិក និងប្រធានាធិបតីដែលព្យាយាមជួយសង្គ្រោះប្រទេសរបស់អ្នកនោះ ស្រាប់តែ Zelensky ឆ្លើយតបថា «សូមអ្នកគិតថាប្រសិនបើអ្នកនិយាយខ្លាំង ៗ អំពីសង្គ្រាម…» និយាយបានប៉ុណ្ណឹងស្រាប់តែ Trump កាត់សម្តីដោយនិយាយដំឡើងសំឡេងថា «ប្រទេសរបស់អ្នកមានបញ្ហាធំ។ អ្នកមិនឈ្នះទេ អ្នក​មាន​ឱកាស​ល្អ​ក្នុង​ការ​ចេញ​មក​ក្រៅ​មិន​អី​ទេ​ដោយ​សារ​ពួក​យើង»។ ក្រោយមកលោក Trump បញ្ជាក់ថា «អ្នកមិននៅម្នាក់ឯងទេ។ យើងឲ្យប្រាក់អ្នក៣៥០ពាន់លានដុល្លារ  ហើយជួយឧបករណ៍យោធាទៀតផង តាមរយៈប្រធានាធិបតី Joe Biden។ នៅពេលលោក Zelensky ព្យាយាមស្រែកដាក់លោក Trump, ប្រធានាធិបតីអាមេរិក ក៏បកទៅវិញថា ប្រសិនបើគ្មានជំនួយពីអាមេរិកទេ សង្រ្គាមនឹងបញ្ចប់ក្នុងរយៈពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (ឆ្វេង) និងប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។

យ៉ាងណា មេដឹកនាំអ៊ុយក្រែន បានចេញមុខការពារអាកប្បកិរិយារបស់គាត់នៅឯសេតវិមាន ដោយអះអាងថា គាត់មិនបានធ្វើអាក្រក់ទេ។ តើគាត់ពិតជាជំពាក់ការសុំទោសមែនឬ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (ឆ្វេង) និងប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)

លោក Zelensky និយាយថា «ទេ! ខ្ញុំគោរពប្រធានាធិបតី ហើយខ្ញុំគោរពប្រជាជនអាមេរិក។ ខ្ញុំមិនប្រាកដថា យើងបានធ្វើអ្វីអាក្រក់ទេ។ បញ្ហាមួយចំនួនគួរតែត្រូវបានពិភាក្សានៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ»។

ចំណែកលោក Trump ឯណោះ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោក Zelensky មិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយកសន្តិភាពទេ គាត់អាចវិលមកវិញម្តងទៀតពេលត្រៀមខ្លួនរួចរាល់សម្រាប់ទទួលយកសន្តិភាព»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងការងារ ដើរតួយ៉ាងសំខាន់ក្នុងដំណើរការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ពេលកំណើនសេដ្ឋកិច្ចមិនប្រាកដប្រជា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងរៀបចំអាហារ ផ្តល់អំណោយដល់ពលរដ្ឋ៣៧០គ្រួសារ នៅព្រះវិហារ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អាជ្ញាធរគ្រឿងញៀន ត្រៀម​ខ្លួនអន្តរាគមន៍ភ្លាមៗ ដើម្បី​សម្រេច​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាល​រាជធានី កែសម្រួលខ្សែរត់រថយន្តក្រុង​ទី១០ និង​បន្ថែម​ម៉ោង​ប្រតិបត្តិការ ដើម្បីគាំទ្រ​គម្រោង​ផ្លូវ​ថ្មើរ​ជើង (Walk Street)

អគ្គិភ័យ
សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត

សន្តិសុខសង្គម១៣ ម៉ោង មុន

Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump 

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ ករណីនាយទាហានឈ្មោះ ម៉ី តារា នេះ ជារឿងចាស់ទេ ប៉ុន្តែសម រង្ស៊ី បាន​យក​មក​បង្ហោះ​ជា​ថ្មី ដើម្បី​បំភាន់​មតិ​សាធារណជន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់​និងរបួស​ជិត​​៨០នាក់​ក្នុង​​ការបំផ្ទុះ​ដ៏សាហាវ​​​សំដៅ​ការ​ជួបជុំរបស់ក្រុមឧទ្ទាមM23​នៅកុងហ្គោ​

Sokha Hotels

ព័ត៌មានពេញនិយម