Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដើរតួយ៉ាងសំខាន់ក្នុងដំណើរការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ពេលកំណើនសេដ្ឋកិច្ចមិនប្រាកដប្រជា

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាងថា ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើរតួ​យ៉ាងសំខាន់​ក្នុង​ដំណើរការ​លើក​កម្ពស់​ផលិតភាព ​និង​ភាព​ប្រកួតប្រជែង​នៅពេល​កំណើនសេដ្ឋកិច្ច​មិន​ប្រាកដប្រជា​ដោយសារ​កត្តា​ប្រឈម និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ «​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៥ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»​ កាលពី​រសៀល​ថ្ងៃទី​ ២៨ ​កុម្ភៈ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្តថា ​ទោះបីជា​សេដ្ឋកិច្ចកម្ពុជា​នៅ​បន្ត​សក្តានុពល​កំណើន​ខ្ពស់ ហើយ​ត្រូវ​បាន​ព្យាករ​ថា​មាន​កំណើន​ក្នុង​រង្វង់​ ៦,៣%​ ក្នុង​ឆ្នាំ​ ២០២៥ ប៉ុន្តែ​កត្តា​ប្រឈម និង​ហានិភ័យ​ទាំង​ក្នុង​និង​ក្រៅប្រទេស នៅ​បង្ក​ភាពមិនប្រាកដប្រជា​ដល់​កំណើនសេដ្ឋកិច្ច​។ ក្នុងនោះ កត្តា​ខាងក្នុង​រួមមាន​ថ្លៃដើម​ធ្វើ​ធុរកិច្ច​នៅមានកម្រិត​ខ្ពស់​ធៀប​នឹង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​, ដំណើរ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅមាន​ភាពយឺតយ៉ាវ​,​ភាព​មាន​កម្រិត​ នៃ​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម និង​បរិយាកាស​ធុរកិច្ច​,​បរិមាណ ​និង​គុណភាព ​នៃ​កម្លាំង​ពលកម្ម​ជំនាញ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ថ្មីៗ​, ភាព​មាន​កម្រិត​ នៃ​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​,​និង​ភាព​មាន​កម្រិត​ នៃ​ចំណេះដឹង និង​ជំនាញ​ក្នុងការ​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល។

រីឯ​កត្តា​ខាងក្រៅ​រួមមាន​ ការ​ថមថយ ​នៃ​សេដ្ឋកិច្ច​សកល​ជាពិសេស សេដ្ឋកិច្ច​ប្រទេស​ចិន​,​ការ​ចាប់ផ្តើម​អនុវត្ត​ឡើងវិញ​នូវ​គោ​លន​យោបាយ​គាំពារ​និយម ក្នុង​គោលដៅ​ប្រោស​ឱ្យ​រស់​ឡើងវិញ​នូវ​ឧស្សាហកម្ម​មួយចំនួន​ដែល​មិនមាន​ឧត្តមភាព​,​ភាព​តានតឹង​ នៃ​កត្តា​ភូមិសាស្ត្រ​នយោបាយ​បង្អាក់​ដល់​ច្រវាក់​ផ្គត់ផ្គង់​សកល​, ការ​បែកខ្ញែក​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ និង​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ពី​ការប្រែប្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្តទៀតថា​ នៅក្នុង​បរិការណ៍​ស្មុគស្មាញ​នេះ តួនាទី​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាន់តែ​មាន​ភាព​មុត​ស្រួច និង​ចាំបាច់ ជាពិសេស សម្រាប់​ដំណើរការ​លើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង​ជា​បន្តបន្ទាប់ តាមរយៈ​ការចូលរួម​ជំរុញ​ពិពិធ​កម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​កម្ពុជា​។ ក្នុងនោះ ការ​ផ្គត់​ផ្គង​ព័ត៌មាន​ការងារ​-​ទស្សនវិស័យ​មុខរបរ ដល់​អ្នក​កំពុង​ស្វែងរក​ការងារ​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ស្វែងរក​ការងារ , ការ​ផ្គូផ្គង​ការងារ​ត្រឹមត្រូវ ដែល​រួមចំណែក​កាត់បន្ថយ​ភាព​ខ្ជីខ្ជា​ធនធាន​ដោយសារ​ភាពមិន​ស៊ីគ្នា​ នៃ​ជំនាញ និង​កម្លាំង​ពលកម្ម​, ជំរុញ​លក្ខខណ្ឌ​ការងារ​, បង្កើន​សុវត្ថិភាព​ការងារ​, ពង្រឹង​របប​សន្តិសុខ​សង្គម​, ព្រមទាំង​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​, បូករួម​ទាំង​ការផ្លាស់ប្ដូរ​ជំនាញ​ និង​ការបង្កើន​ជំនាញ​សុទ្ធតែជា​តួនាទី​សំខាន់ៗ ដែល​ក្រសួង​ការងារ​បាននិងកំពុង​អនុវត្ត​ដោយ​ជោគជ័យ ​ក៏ដូចជា​រួមចំណែក​កាន់តែខ្លាំង បង្កើត​ឱកាស​ដល់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​ក្នុង​ការជំរុញ​ផ្ទេរ​បច្ចេកវិទ្យា ចំណេះ​ដឹង ប្រមូលផ្ដុំ​ឧស្សាហកម្ម និង​ការ​ផ្តួចផ្តើម R&D ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

ក្រសួងការងារ ដើរតួយ៉ាងសំខាន់ក្នុងដំណើរការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ពេលកំណើនសេដ្ឋកិច្ចមិនប្រាកដប្រជា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងរៀបចំអាហារ ផ្តល់អំណោយដល់ពលរដ្ឋ៣៧០គ្រួសារ នៅព្រះវិហារ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អាជ្ញាធរគ្រឿងញៀន ត្រៀម​ខ្លួនអន្តរាគមន៍ភ្លាមៗ ដើម្បី​សម្រេច​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាល​រាជធានី កែសម្រួលខ្សែរត់រថយន្តក្រុង​ទី១០ និង​បន្ថែម​ម៉ោង​ប្រតិបត្តិការ ដើម្បីគាំទ្រ​គម្រោង​ផ្លូវ​ថ្មើរ​ជើង (Walk Street)

អគ្គិភ័យ
សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត

សន្តិសុខសង្គម១៣ ម៉ោង មុន

Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump 

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ ករណីនាយទាហានឈ្មោះ ម៉ី តារា នេះ ជារឿងចាស់ទេ ប៉ុន្តែសម រង្ស៊ី បាន​យក​មក​បង្ហោះ​ជា​ថ្មី ដើម្បី​បំភាន់​មតិ​សាធារណជន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់​និងរបួស​ជិត​​៨០នាក់​ក្នុង​​ការបំផ្ទុះ​ដ៏សាហាវ​​​សំដៅ​ការ​ជួបជុំរបស់ក្រុមឧទ្ទាមM23​នៅកុងហ្គោ​

Sokha Hotels

ព័ត៌មានពេញនិយម