Connect with us

ជីវិតកម្សាន្ដ

សម្រស់ Joey Wong ប្រែប្លែក សង្ស័យថា ការកែសម្ផស្សធ្វើទុក្ខ

បានផុស

នៅ

Joey Wong ជា​តារា​សម្រស់​ដ៏​ល្បី​មួយ​រូប​នៅ​អាស៊ី​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង ១៩៩០ នាង​បាន​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ ជាមួយ​នឹងមុខមាត់ព្រមទាំងសមត្ថភាពសម្ដែងផ្ទាល់ខ្លួន។ ជិត២០ឆ្នាំក្រោយចូលនិវត្តន៍ពីវិស័យសិល្បៈ ជីវិតឯកជនរបស់នាង នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។

យ៉ាងណា កាលពីពេលថ្មីៗនេះ Joey Wong បានចែករំលែករូបថតចុងក្រោយនៅលើបណ្តាញសង្គម។ នាង​ត្រូវ​បាន​គេ​ដឹង​ថា​ ​បើក​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា។ នៅក្នុងរូបថតនោះ អ្នកលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការភ្ញាក់ផ្អើល នៅពេលដែលពួកគេមិនអាចស្គាល់សម្រស់លេខមួយរបស់ហុងកុង។ទម្រង់មុខដ៏ចម្លែក និងរឹងថ្កល់របស់តារាស្រី បានក្លាយជាប្រធានបទនៃភាពចម្រូងចម្រាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខ​របស់ Joey Wong រឹង​និង​ខុស​ប្លែក​ពី​មុន​បន្តិច ដែល​គេ​សង្ស័យ​ថា ​ជា​ផលវិបាក​នៃ​ការ​វះកាត់​កែសម្ផស្ស។ ទន្ទឹមនឹងនោះ ក៏មានមតិជាច្រើនថា រូបថតនេះថតពីចម្ងាយ ហើយមានសភាពព្រិលៗ ធ្វើមុខរបស់តារាស្រីវ័យ៥៨ឆ្នាំ ខូចទ្រង់ទ្រាយខ្លះៗដែរ។

Joey Wong កើតនៅឆ្នាំ ១៩៦៧ ហើយល្បីល្បាញដោយសារតួបុរាណជាច្រើនក្នុងខ្សែភាពយន្តជាច្រើននៅប្រទេសចិន-ហុងកុង។ នៅឆ្នាំ ២០០០ នាងបានប្រកាសចូលនិវត្តន៍ និងបានធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដា។ ក្រោយមក នៅ​ឆ្នាំ​២០០៤ តារាស្រីបាន​ត្រឡប់​ទៅ​ហុងកុង​វិញ​ ដើម្បី​ចូល​រួម​ក្នុង​រឿង Shanghai Story។

យ៉ាងណាមិញ នៅពេលនេះ នាងបានទទួលរងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមិត្តជិតស្និទ្ធរបស់នាង Leslie Cheung បានទទួលមរណភាពភ្លាមៗ។ នេះ​ធ្វើ​ឲ្យ​នាង​លែង​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​ហើយ​ក៏​សម្រេច​ចិត្ត​រស់​នៅ​ស្ងប់ស្ងាត់​ពី​ក្រោយ​ការ​ចាប់អារម្មណ៍។

បច្ចុប្បន្នក្នុងវ័យ៥៨ ឆ្នាំ Joey Wong នៅតែជ្រើសរើសនៅលីវដដែល។ នាង​បាន​លះបង់​ខ្លួន​ក្នុង​ការ​សិក្សា​ព្រះ​ពុទ្ធ​សាសនា ធ្វើ​នៅ​ផ្ទះ និង​រក្សា​ជីវិត​ឯកជន។ អ្នកគាំទ្រជាច្រើនចង់ទៅមណ្ឌលថែទាំសុខភាពដែលបង្កើតឡើងដោយ Joey Wong ដើម្បីជួបនាង ប៉ុន្តែដោយសារតែមានអតិថិជនច្រើនពេក នាងមិនអាចធ្វើការចាក់ម្ជុលវិទ្យាសាស្ត្រ និងបម្រើអតិថិជនម្នាក់ៗបានទេ។ មនុស្សមួយចំនួនដែលបានជួបនាង ក្នុងជីវិតពិតបានបញ្ចេញមតិថា នាងជាមនុស្ស introvert ប្រយ័ត្ននឹងពាក្យសម្ដី ហើយកម្រខឹងនឹងអ្នកជុំវិញខ្លួនណាស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្វាមី សាន់ឆាយ ប្រែជាលែងញ៉ាំ លែងសម្រាក ក្រោយធ្វើចិត្តមរណភាពភរិយាមិនបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

សម្រស់ Joey Wong ប្រែប្លែក សង្ស័យថា ការកែសម្ផស្សធ្វើទុក្ខ

ព័ត៌មានជាតិ៥៧ នាទីutes មុន

ក្រសួងការងារ ដើរតួយ៉ាងសំខាន់ក្នុងដំណើរការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ពេលកំណើនសេដ្ឋកិច្ចមិនប្រាកដប្រជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងរៀបចំអាហារ ផ្តល់អំណោយដល់ពលរដ្ឋ៣៧០គ្រួសារ នៅព្រះវិហារ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ អាជ្ញាធរគ្រឿងញៀន ត្រៀម​ខ្លួនអន្តរាគមន៍ភ្លាមៗ ដើម្បី​សម្រេច​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​

អគ្គិភ័យ
សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត

សន្តិសុខសង្គម១៤ ម៉ោង មុន

Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump 

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ ករណីនាយទាហានឈ្មោះ ម៉ី តារា នេះ ជារឿងចាស់ទេ ប៉ុន្តែសម រង្ស៊ី បាន​យក​មក​បង្ហោះ​ជា​ថ្មី ដើម្បី​បំភាន់​មតិ​សាធារណជន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់​និងរបួស​ជិត​​៨០នាក់​ក្នុង​​ការបំផ្ទុះ​ដ៏សាហាវ​​​សំដៅ​ការ​ជួបជុំរបស់ក្រុមឧទ្ទាមM23​នៅកុងហ្គោ​

Sokha Hotels

ព័ត៌មានពេញនិយម