Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនអ្នកលក់ស៊ីមទូរស័ព្ទម្នាក់ដែលលក់មិន​យកអត្តសញ្ញាណប័ណ្ណពីអតិថិជន

បានផុស

នៅ

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកដើរលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណពីអតិថិជន។ បើតាមមន្ត្រីជំនាញ ករណីនេះបានផ្ដល់ឱកាសដល់ជនឆបោកធ្វើសកម្មភាពទំនាក់ទំនងទៅឆបោកអ្នកដទៃ ដូចជា ការសម្តែងមានបងប្អូនមិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍ និងទំនាក់ទំនងសម្តែងថា ត្រូវរង្វាន់ផ្សេងៗជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យកាលពីថ្ងៃទី២៨ កុម្ភៈ ថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

តាមរបាយការណ៍ ជនសង្ស័យបានដើរលក់ស៊ីមកាតទូរស័ព្ទទៅឱ្យអតិថិជន ដោយមិនយកអត្តសញ្ញាណប័ណ្ណ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណអ្នកដទៃដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធស៊ីមកាតទូរស័ព្ទ ទុកលក់ទៅឱ្យអតិថិជនបន្តដែលគ្មានអត្តសញ្ញាណប័ណ្ណ ដោយអតិថិជននោះបានប្រើប្រាស់ស៊ីមកាតដែលទិញពីជនសង្ស័យខាងលើ យកទៅធ្វើសកម្មភាពទំនាក់ទំនងទៅឆបោកអ្នកដទៃ ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍ និងទំនាក់ទំនងសម្តែងថា ត្រូវរង្វាន់ផ្សេងៗជាដើម។

ជនសង្ស័យមានឈ្មោះ ឈ្នាង សុវ័ន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦១អា ផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្តចាត់ការតាមនីតិវិធី។

សមត្ថកិច្ចជំនាញ ក៏បានស្នើសុំដល់អាជីវករប្រកបមុខរបរលក់ស៊ីមកាត រាល់ការលក់ដូរស៊ីមកាតត្រូវមានឯកសារ និងធ្វើការចុះឈ្មោះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម