Connect with us

ព័ត៌មានជាតិ

ផ្ទុះ​កូវីដ​ធ្ងន់ធ្ងរជាថ្មី​នៅខេត្តព្រះសីហនុ ២៤ ម៉ោង រកឃើញអ្នក​ឆ្លង ៣២ នាក់​

បានផុស

នៅ

ក្រោយ​ស្ថានការ​ធូរស្រាល​ជា​ច្រើន​សប្តាហ៍ ខេត្តព្រះសីហនុបាន​ផ្ទុះ​ករណី​ឆ្លង​ថ្មី​ដ៏ធ្ងន់ធ្ងរឡើង​វិញ​ ត្រឹម ២៤ ម៉ោង​ ​រកឃើញអ្នក​ឆ្លង​កូវីដ ៣២ នាក់។

អ្នក​ឆ្លងថ្មី​​ទាំង ៣២​ នាក់ ដែល​រកឃើញនៅ​ខេត្តព្រះសីហនុ មាន​ចិន ៤ នាក់ និង​ខ្មែរ ២៨​ នាក់។

ខេត្ត​ព្រះសីហនុ ដែល​ចំណុច​ផ្ទុះ​កូវីដ​ធំ​បំផុត​បន្ទាប់​ពី​រាជធានី​ភ្នំពេញ​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ តែ​ចាប់តាំង​ពីរ​ដ្ឋបាល​ខេត្ត​​រឹតបន្តឹង​ការ​ចេញចូល និង​កន្លែងធ្វើ​ចត្តាឡីស័ក និងស្រាវជ្រាវទីតាំង​ដែល​ប៉ះពាល់​ ស្ថានភាព​អ្នក​ឆ្លងថ្មី​ហាក់មានការ​ថមថយអាច​គ្រប់គ្រងបាន​ ដោយ​មាន​អត្រា​អ្នក​ឆ្លង​ថ្មី​ទាប​បំផុត​ជារៀងរាល់​ថ្ងៃ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បាន​ប្រកាស​បិទ​ខេត្ត​មិនឲ្យ​មានការ​ចរាចរណ៍​ចេញចូលចាប់​ពី​ថ្ងៃ ០៤ មីនា ២០២១ លើកលែង​តែ​រថយន្ត​ដឹកទំនិញ​ដែល​អនុញ្ញាតិ​ឲ្យ​​ចេញចូល​​បាន តែ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត។

ការរកឃើញចំនួន​អ្នក​ឆ្លង​ថ្មី ៣២ នាក់ទៀត​នេះ ធ្វើ​ឲ្យ​ខេត្តទេសចរណ៍​និង​ពាណិជ្ជកម្ម​ដ៏​ធំនេះ កើន​​ចំនួនអ្នក​កំពុង​សម្រាក​ព្យាបាល​ដល់​ ៧០ នាក់៕

្្្

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម