Connect with us

ព័ត៌មានជាតិ

ត្រឹមឆ្នាំ ២០២៤ ក្រសួងការងារ ចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងជាង ៦ ៥០០ នៅទូទាំងប្រទេស

បានផុស

នៅ

គិត​ត្រឹម​ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​កើន​ឡើង​ដល់​ជាង ៦ ៥០០ នៅ​ទូទាំងប្រទេស ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើ​កម្ពស់ និង​ការពារ​សិទ្ធិសេរីភាព​ដល់ក​ម្មក​រ​-​និយោជិត នៅតាម​រោងចក្រ​សហគ្រាស​នានា​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លៃ​ង​បិទ “​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៥ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពី​រសៀល​ថ្ងៃទី​ ២៨ ​កុម្ភៈ​ នៅ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍ថា ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ ត្រូវបាន​លើកកម្ពស់ និង​បើកទូលាយ​អនុលោម​តាមច្បាប់​ស្តីពី​សហជីព និង​បទដ្ឋាន​ការងារ​អន្តរជាតិ ជាពិសេស អនុលោម​តាម​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​។ ក្នុងនោះ ​ឆ្នាំ​ ២០២៤​ ក្រសួង​បាន​ចុះ​បញ្ជិកា​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន ២៣៩​ ជា​សហជីព​មូលដ្ឋាន ដែល​ធ្វើឱ្យ​អង្គការ​វិជ្ជាជីវៈ​បាន​កើនឡើង​ពី ៦ ២៧២ នៅ​ឆ្នាំ​ ២០២៣ មកដល់ ​៦ ៥១១ នៅ​ឆ្នាំ​ ២០២៤ ក្នុងនោះ សហភាព​សហជីព​មាន​ចំនួន ៤២, សហព័ន្ធ​សហជីព​មាន​ចំនួន ២៨០, សហជីព​មូលដ្ឋាន​មាន​ចំនួន ៦ ១៧៧ និង​សមាគម​និយោជក​មាន​ចំនួន ១២។

លោក​រដ្ឋមន្ត្រី​ បាន​បន្តថា ​ការចុះបញ្ជី​ទទួលស្គាល់​សហជីព​កើនឡើង​នេះ​បានធ្វើឱ្យ​ចំនួន​វិវាទ​ការងារ​រួម និង​កូដកម្ម​-​បាតុកម្ម ក៏មាន​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ផងដែរ ដែល​បណ្តាលមកពី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​សហជីព និង​ការពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​កាន់​តែ​ល្អ​ប្រសើរ។

លោក​រដ្ឋមន្ត្រី​ បាន​បន្តទៀតថា ​ក្រសួង​ការងារ​បាន​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ ដោយ​បាន​ធ្វើឱ្យ​អត្រា​ដោះស្រាយ​សះជា​វិវាទ​ការងារ​រួម ទាំង​កម្រិត​មន្ត្រី​ផ្សះផ្សា និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មាន​កើន​ដល់​អត្រា​ប្រមាណ ៨៧,៣២% ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពចាស់ទុំ​ នៃ​តួអង្គ​ពាក់ព័ន្ធ និង​ប្រសិទ្ធភាព​ នៃ​យន្តការ​ផ្សះផ្សា​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ ព្រមទាំង​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​របស់​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ និង​បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​កូដកម្ម​សរុប​ចំនួន ១២៣​ ករណី និង​បានធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​បាតុកម្ម​ចំនួន ៥ ករណី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ វិនាទី មុន

ត្រឹមឆ្នាំ ២០២៤ ក្រសួងការងារ ចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងជាង ៦ ៥០០ នៅទូទាំងប្រទេស

ជីវិតកម្សាន្ដ១ នាទីute មុន

រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Zhao Wei ក្រោយក្លាយជាតារាបាត់បង់គ្រប់យ៉ាង

ព័ត៌មានជាតិ៥ នាទីutes មុន

តម្លៃទឹកស្អាត នៅឃុំចុងផ្លាស់ ស្រុកកែវសីមា មិនទាន់ថយចុះ ខណៈមន្រ្តីជំនាញប្រាប់ថា នឹងព្យាយាមចរចាបញ្ចុះតម្លៃ

កីឡា១១ នាទីutes មុន

FFC ត្រៀម​​សាង​សង់​ទី​ស្នាក់​ការ និង​កីឡដ្ឋាន​ផ្ទាល់​ខ្លួនតម្លៃ​៤.៤​លាន​ដុល្លារ

ព័ត៌មានជាតិ១៩ នាទីutes មុន

ពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅបរទេស កើនឡើងជិត ១ លាន ៤ សែននាក់ ផ្ញើប្រាក់មកគ្រួសារជិត ៣ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម