ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការបណ្តុះបណ្តាលលើវិស័យទេសចរណ៍ជាការបង្កើតឱកាសការងារដល់យុវជន
អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ ក៏ជាការរៀបចំផ្ទះយើងឲ្យបានស្អាត ដើម្បីទទួលភ្ញៀវ ក៏ដូចជាការបង្កើតឱកាសការងារដល់យុជនដែលមានជំនាញពិតប្រាកដ។

ការលើកឡើងនេះ ធ្វើនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន២០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាល រយៈពេល៨ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ ខេត្តសៀមរាប ទទួលបានអ្នកទេសចរបរទេសប្រមាណជា១លាន២ម៉ឺននាក់ ដែលចំនួននេះ មានការកើនឡើងប្រមាណជា២៨ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០២៣កន្លងទៅ។
លោកបន្តថា តាមពិតយើងមានផែនការទាក់ទាញអ្នកទេសចរបរទេសឲ្យមកកម្សាន្តនៅខេត្តសៀមរាប ឲ្យបាន១២សែននាក់ ។ លោក ង៉ូវ សេងកាក់ បានបន្តថា ការកើនឡើងរបស់អ្នកទេសចរបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាបនេះ បានបង្ហាញឲ្យឃើញថា វិស័យនេះបានងើបឡើងវិញ ក្រោយដួលរំដោយសារវិបត្តិកូវីដ១៩ ហើយវាក៏បានបង្ហាញថា កម្ពុជា ជាពិសេសខេត្តសៀមរាប បានរៀបចំខ្លួន រៀបចំផ្ទះបានយ៉ាងល្អសម្រាប់ទទួលអ្នកទេសចរ ដែលក្នុងនោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍នេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការរៀបចំខ្លួន រៀបចំផ្ទះ ដើម្បីទទួលភ្ញៀវ ហើយក៏ជាការផ្ទល់ឱកាសការងារដល់យុវជនផងដែរ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ ។ ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill) ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយបានផ្តោត ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។ លោកក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំអនុវត្តការងារ ដោយប្រើចំណេះជំនាញដែលទទួលបានប្រកបជាផ្លែផ្កាល្អ ព្រោះការបណ្តុះបណ្តាល នេះ បានផ្តល់លទ្ធភាពក្នុងការស្វែងរកឱកាសការងារល្អៗ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។
រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និង ណែនាំដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ឲ្យស្គាល់ច្បាស់អំពីខ្លួនឯង និងធ្វើការដឹងគុណដល់ខ្លួនឯង តាមរយៈប្រព្រឹត្តិតែអំពើល្អ ដឹងគុណដល់មាតាបិតាអាណាព្យាបាលដែលពួកគាត់មានថ្ងៃនេះ និងជាពិសេសដឹងគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបាននាំសុខសន្តិភាពឲ្យមានការអភិវឌ្ឍប្រទេសជាតិ បើគ្មានសន្តិភាពទេយើងក៏គ្មានថ្ងៃនេះដែរ ។
លោក ហ្វ៊ីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍ សៀមរាបបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៨ខែ សិក្ខាកាមបានសិក្សាលើទ្រឹស្តី ចំនួន៤ខែ និង ចុះកម្មសិក្សាក្នុងបណ្តាក្រុមហ៊ុនដៃគូរយៈេពល៤ខែ ។ លោកប្រធានបានថ្លែងថា កម្មវិធីបណ្តុះបណ្តាលនេះផ្ដល់ជាផ្លែផ្កាយ៉ាងពិតប្រាកដការទទួលបានការងារដែលអាច ជួយសម្រួលជីវភាពខ្លួនគេ និងមួយចំណែកសម្រាលបន្ទុកចំណាយដល់គ្រួសាររបស់គេក្នុង ន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោត ទៅលើការសិក្សាពេញមួយជីវិត ដែលយុទ្ធសាស្ត្ររបស់សមាគម និងស្វះស្វែងក្នុងការបន្ត បំពាក់បំប៉ន ដល់ប្អូនៗបន្តទៀតលើគម្រោងអភិវឌ្ឍន៍សមត្ថភាព(UPSKILL) ស្តារលទ្ធភាពជំនាញ ( RESKILL) ក៏ដូចជាការបើកឱកាសឲ្យប្អូនៗបន្តការសិក្សាដល់ថ្នាក់ឧត្តម សិក្សាជាមួយនឹងសាកលវិទ្យាល័យដែលជាដៃគូអភិវឌ្ឍន៍ធនធានមនុស្សជាអាទិ៍ដូចជា សាកលវិទ្យាល័យអង្គរ និងសាលាភាសារដទៃទៀត ដែលសមាគមអាចធ្វើទៅបានជា ពិសេសការផ្តោតបន្ថែមលើភាសាអង់គ្លេស និងភាសាចិននិងភាសាបរទេសបន្ថែមទៀត យ៉ាងហោចណាស់ប្អូនៗត្រូវមានជំនាញអាចនិយាយបានពីរភាសា ដើម្បីភាពត្រៀមខ្លួននិង រួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចទេសរណ៍ចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ គឿនវេត



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ