Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៩នាក់ ពាក់ពន័្ធជួញដូរគ្រឿងញៀននៅមណ្ឌលគិរី

បានផុស

នៅ

មនុស្សប្រុសស្រី ជាជនជាតិវៀតណាម ៩នាក់ ត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តមណ្ឌលគិរីបានបើកប្រតិបត្តិការចុះបង្ក្រាបពាក់ព័ន្ធមុខសញ្ញាជួញដូរ និងរក្សាទុកថ្នាំញៀនមួយចំនួននិងសម្ភារៈជាច្រើន នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងស្នងការនិងកម្លាំងអធិការក្រុងបានប្រតិបត្តិការចុះឆែកឆេរ រីសតមួយកន្លែងឈ្មោះ ក្រវ៉ានអុីន ដែលស្ថិតក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ៩នាក់ ក្នុងនោះស្រី១នាក់ នឹងរកឃើញគ្រឿងញៀននិងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផងដែរ លោកបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈរួមមាន  ម្សៅក្រាម ពណ៌ស សង្ស័យជាសារធាតុញៀន (កេតាមីន) ចំនួន០៤កញ្ចប់ធំល្មម ។ សារធាតុញៀន (ជាគ្រាប់ – បំបែករួច) ពណ៌លឿង ប្រភេទ អ៉ិចស្តាស៉ី  ចំនួន០៤ចំនិត ។រថយន្តចំនួន០៣គ្រឿង-ម៉ាក សឺដេស២គ្រឿង ម៉ាកហ្វត ពណ៌ស ១គ្រឿង-ទូរស័ព្ទដៃម៉ាក Iphone ចំនួន៧គ្រឿង។ ម៉ូតូ ម៉ាក VISION ពណ៌ខ្មៅ ១គ្រឿង។ បាស ម៉ាក Harman/Kardon ព៌ណខ្មៅ ១គ្រឿង។ ប្រាក់ដុល្លារ ៦០១$ ប្រាក់ដុង ៧.៤០៨.០០០ ដុង និង ប្រាក់រៀល ១៩.៥០០៛។ ក្នុងនោះ ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

អធិការក្រុងរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើនិងសម្ភារៈ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ៩នាក់ ពាក់ពន័្ធជួញដូរគ្រឿងញៀននៅមណ្ឌលគិរី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប៖ ការបណ្តុះបណ្តាលលើវិស័យទេសចរណ៍ជាការបង្កើតឱកាសការងារដល់យុវជន

ព័ត៌មានជាតិ៤៧ នាទីutes មុន

ត្រឹមឆ្នាំ ២០២៤ ក្រសួងការងារ ចុះបញ្ជីអង្គការវិជ្ជាជីវៈកើនឡើងជាង ៦ ៥០០ នៅទូទាំងប្រទេស

ជីវិតកម្សាន្ដ៤៨ នាទីutes មុន

រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Zhao Wei ក្រោយក្លាយជាតារាបាត់បង់គ្រប់យ៉ាង

ព័ត៌មានជាតិ៥១ នាទីutes មុន

តម្លៃទឹកស្អាត នៅឃុំចុងផ្លាស់ ស្រុកកែវសីមា មិនទាន់ថយចុះ ខណៈមន្រ្តីជំនាញប្រាប់ថា នឹងព្យាយាមចរចាបញ្ចុះតម្លៃ

Sokha Hotels

ព័ត៌មានពេញនិយម