ព័ត៌មានអន្ដរជាតិ
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត
ក្រោយទាស់គ្នាបែកផ្សែងកក្រើកពិភពលោក ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់លក្ខខណ្ឌច្បាស់ៗទៅប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថា លើកក្រោយបើចង់ចរចាទៀត លោក Zelensky ត្រូវតែប្តេជ្ញាចិត្តឲ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព។

លោក Trump ថ្លែងយ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាន ដោយនិយាយថា លោកនៅតែសង្ឃឹមថាបានជួប Zelensky ទៀតនាថ្ងៃមុខ ប៉ុន្តែលោកនឹងនិយាយជាមួយតែមេដឹកនាំណា ដែលមានគំនិតចង់បញ្ឈប់ការបង្ហូរឈាមប៉ុណ្ណោះ។ លោក Trump និយាយថា «យើងកំពុងស្វែងរកសន្តិភាព។ យើងមិនស្វែងរកនរណាម្នាក់ដែលនឹងចុះហត្ថលេខាលើអំណាចខ្លាំងពេក ហើយបន្ទាប់មកមិនរកសន្តិភាពនោះទេ។ គេគិតថាគេក្លាហាន គាត់កំពុងសម្លឹងមើលការប្រយុទ្ធ តែយើងកំពុងព្យាយាមបញ្ចប់ការកាប់សម្លាប់»។
កាលពីថ្ងៃសុក្រទី២៨ខែកុម្ភៈឆ្នាំ២០២៥ លោក Zelensky បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីសីញេលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែកម្រជាមួយជំនួយយោធាអាមេរិក យកទៅប្រយុទ្ធជាមួយរុស្ស៊ី ក្នុងសង្គ្រាមដែលនៅតែបន្តឆាបឆេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗមិនរលូនតាមការគ្រោងទុកឡើយ ដល់ថ្នាក់លោក Trump បណ្តេញលោក Zelensky ឲ្យចាកចេញពីសេតវិមានទាំងតក់ក្រហល់ទៀតផង។

ជម្លោះបានចាប់ផ្តើមនៅពេលលោក Trump ចោទលោក Zelensky ថាមិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។
ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។ រីឯលោក Trump ឯណោះ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោក Zelensky មិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយកសន្តិភាពទេ គាត់អាចវិលមកវិញម្តងទៀតពេលត្រៀមខ្លួនរួចរាល់សម្រាប់ទទួលយកសន្តិភាព»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ