ព័ត៌មានអន្ដរជាតិ
ជប៉ុនជួបគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍
ប្រទេសជប៉ុនកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនក្នុងរយៈពេលជាងបីទសវត្សរ៍ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់និងបង្ខំឱ្យជម្លៀសមនុស្សជាងមួយពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ខែមីនានេះ។

ទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយបានឱ្យដឹងថា អណ្តាតភ្លើងបានផ្ទុះឡើងតាំងពីថ្ងៃពុធ និងរាលដាលលើផ្ទៃដីប្រហែល១២០០ហិចតានៅក្នុងព្រៃ Ofunato ក្នុងតំបន់ភាគខាងជើងនៃខេត្ត Iwate ។
ភ្លើងឆេះព្រៃនេះគឺជាភ្លើងឆេះព្រៃធំបំផុតចាប់តាំងពីភ្លើងឆេះព្រៃឆ្នាំ១៩៩២ នៅក្នុងទីក្រុង Kushiro ខេត្តHokkaido ដេលកាលនោះបានឆាបឆេះទំហំផ្ទៃដី១០៣០ហិចតា។
ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះអ្នកពន្លត់អគ្គីភ័យប្រហែល ១៧០០ នាក់កំពុងត្រូវបានចល័តមកពីទូទាំងប្រទេស។ប៉ូលិសក្នុងតំបន់ក៏បានរកឃើញសាកសពមនុស្សម្នាក់ដែលស្លាប់ដោយសារភ្លើងឆេះកាលពីថ្ងៃព្រហស្បតិ៍។
សាលាក្រុង Ofunato បានឱ្យដឹងថា អ្នកស្រុកជិត ១០០០នាក់ត្រូវបានជម្លៀសចេញ ហើយអគារជាង៨០ត្រូវបានខូចខាតគិតត្រឹមថ្ងៃសុក្រ។ ភ្លើងពីរផ្សេងទៀតក៏កំពុងឆាបឆេះនៅថ្ងៃសៅរ៍នេះដែរ មួយនៅក្រុង Yamanashi និងកន្លែងផ្សេងទៀតនៅក្នុងខេត្ត Iwate។ ទោះយ៉ាងណាមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយ។
គួរបញ្ជាក់កាលពីឆ្នាំប្រទេសជប៉ុនបានជួបប្រទះអាកាសធាតុក្ដៅបំផុតមិនធ្លាប់មានចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម ដែលឆ្លុះបញ្ចាំងពីការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើនឡើង ធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ៕




អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២៣ ម៉ោង ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ