Connect with us

ព័ត៌មានជាតិ

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

បានផុស

នៅ

ភ្នំពេញ ៖ ក្រុម​ប្រឆាំង​ជ្រុលនិយមមួយក្ដាប់តូច ដែលកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយអ្នកស្រី មួរ សុខហួរ បានកៀរគរមនុស្សធ្វើបាតុកម្ម ដោយប្រើប្រាស់​លេស​ទាមទារ​ឱ្យរាជរដ្ឋាភិបាលប្ដឹងថៃ ទៅតុលាការអន្តរជាតិករណីកោះគុត ប៉ុន្ដែ​ការ​ទាមទាររបស់ពួកគេ មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរនៅកូរ៉េសរុប ៦ម៉ឺននាក់នោះទេ។

តើបាតុកម្មរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅកូរ៉េដែលរៀបចំដោយអតីតបក្សប្រឆាំង អាចតំណាងឱ្យឆន្ទៈពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្ដិសុខបានថ្លែងថា «ខ្ញុំគិតថា មិនអាចទេ ព្រោះប្រជាពលរដ្ឋខ្មែរសរុបប្រមាណជាង ៦ម៉ឺននាក់ដែលកំពុងធ្វើការងារ ស្នាក់នៅ និងសិក្សានៅកូរ៉េ ប៉ុន្ដែបើយើងក្រឡេចមើលសកម្មភាពអ្នកចូលរួមបាតុកម្មកន្លងមក គឺប្រហែលជាខ្ទង់ជាង ១០០នាក់ទេ ហើយក្នុងចំណោមនោះភាគច្រើន គឺជារចនាសម្ព័ន្ធដឹកនាំរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ»។

លោក​បន្ត​ថា «ចំណែកប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលុបមិនបានចូលរួមបាតុកម្មទេ ព្រោះពួកគេជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ហើយខ្លះទៀតមិនចាប់អារម្មណ៍នឹងបាតុកម្មនោះទៅទៀត។ ដូច្នេះខ្ញុំអាចនិយាយបានថា បាតុកម្មនៅកូរ៉េ មិនអាចយកមកធ្វើជាតំណាងពលរដ្ឋខ្មែរដ៏ច្រើនលើសលុបនៅកូរ៉េបានទេ ហើយក៏មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋខ្មែរដែរ»។

អ្នកវិភាគរូបនេះបន្តថា បាតុកម្មនៅកូរ៉េដែលរៀបចំដោយក្រុមជ្រុលនិយមនោះ គឺជាលេសនយោបាយសុទ្ធសាធ ប៉ុន្ដែពួកគេប្រើរូបភាពទាមទារឱុ្យរាជរដ្ឋាភិបាលប្ដឹងថៃទៅតុលាការអន្តរជាតិ IJC ដើម្បីតវ៉ាទាមទារកោះគុតមកវិញ។ បាតុកម្មនេះ គឺ​ជា​សេណារ៉េយូ​របស់​ពួក​គេ​ដែលតាំងខ្លួនជាអ្នកស្នេហាទឹកដី ស្រលាញ់ជាតិ និងស្អប់អំពើអយុត្តិធម៌ផ្សេងៗ ប៉ុន្ដែបង្កប់ដោយល្បិចកលសម្រាប់អូសទាញពលរដ្ឋឱ្យចូលរួមបាតុកម្ម។

ចំណែកលោក សំ សឿន អ្នកឃ្លាំមើល​ការ​អភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ខ្ញុំគិតថា បាតុកម្មរបស់ក្រុមជ្រុលនិយមនៅកូរ៉េនេះ មិនបានឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋខ្មែរមួយនគរបានទេ ហើយក៏មិនមែនជាការចង់បានរបស់ពលរដ្ឋខ្មែរនៅកូរ៉េដែរ ព្រោះបុគ្គលដែលរៀបចំផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃ ជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះ»។

លោក​បន្ត​ថា ក្រុម​ជ្រុល​និយមទាំងនោះនៅតែប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរ​បង្កចលាចលនៅលើទឹកដីបរទេស បង្កការរំខានការបំពេញការងាររបស់ពលករ និង​សិស្សនិស្សិតនៅទីនោះ។ ជា​ពិសេស​ពួក​គេ​កំពុងធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរដែលមិនចេះរួបរួមសាមគ្គីគ្នា ក៏ដូចជាបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯងផងដែរ។

អ្នកឃ្លាំមើលរូបនេះបានសង្កត់ធ្ងន់លើការអំពាវនាវឱ្យពលរដ្ឋនៅក្រៅប្រទេសទៅធ្វើបាតុកម្ម គឺជាការរៀបចំដោយក្រុមជ្រុលនិយមមាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាល ក្រោម​ការ​ញុះញង់​របស់​អ្នក​នយោបាយ​ក្រៅ​ស្រុក គ្រាន់តែជាឆាកល្ខោននយោបាយ ដើម្បីបំផ្លាញសុខសន្តិភាព និងប្រជាជនក្នុងការបង្កើតឱ្យមានភាពវិកវរក្នុងសង្គម ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងសង្គ្រាមប៉ុណ្ណោះ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំទៅធ្វើបាតុកម្មតាមការញុះញង់ ដើម្បីបំពេញមហិជ្ជតារបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក និងជំរុញ​ឱ្យ​មាន​ការ​ទប់ស្កាត់ការប៉ុនប៉ងបំផ្លាញសន្តិភាព និង​ការ​អភិវឌ្ឍន៍តាមរូបភាពមិនត្រឹមត្រូវ​មកលើរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌។

លោក​បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់សារជាថ្មី​នៅតែបន្តគាំទ្រ​យ៉ាងពេញទំហឹង​ទៅលើរាជរដ្ឋាភិបាលកម្ពុជា​ដែល​កំពុងដឹកនាំ​នៅ​លើគន្លងផ្លូវដ៏ត្រឹមត្រូវ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ វិនាទី មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុនជួបគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម