ព័ត៌មានជាតិ
លោកស្រី ដោ សម្ផស្ស៖ សមាគមកាយឫទ្ធិនារី ត្រូវយកចំណេះដឹងទៅផ្សព្វផ្សាយ ក្នុងសហគមន៍ ដើម្បីទីក្រុងយើងមានបរិស្ថានល្អ
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យក្មួយៗដែលជាសមាជិកាសកម្ម សមាគមកាយឫទ្ធិនារី កម្ពុជា សាខា រាជធានីភ្នំពេញ យកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលទៅបង្ហាត់បង្ហាញ និងផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍រស់នៅ ដើម្បីរួមចំណែក ជួយលើកកម្ពស់ធ្វើឱ្យទីក្រុង ក៏ដូចជាប្រទេសរបស់យើងមានគុណភាព ខ្យល់ស្អាត បរិស្ថានល្អ ពិសេសនាំមកនូវសុខុមាលភាពល្អក្នុងការរស់នៅ ប្រចាំថ្ងៃ។

ការស្នើនេះ បានធ្វើឡើងនា ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ ខណៈលោកស្រីបានអញ្ជើញជាតំណាង លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធាន ក្រុមប្រឹក្សា សមាគម កាយឫទ្ធិនារី កម្ពុជា សាខា រាជធានីភ្នំពេញ ក្នុងពិធីបេីកបណ្ដុះបណ្ដាល ស្តីពី “ផលប៉ះពាល់នៃការបំពុលខ្យល់” ជូនសមាជិកាសកម្ម សរុប ចំនួន ៥០រូប នៅរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា គោលបំណងដែលសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីបណ្តុះបណ្តាលនេះឡើង គឺដើម្បីផ្សព្វផ្សាយ និង ផ្តល់នូវចំណេះដឹងបន្ថែមដល់ក្មួយៗ ដែលជាសមាជិកាសកម្មរបស់សមាគម និងជាកម្លាំងចលករដ៏សំខាន់របស់សង្គម ឱ្យបានយល់ដឹងបន្ថែមពី បញ្ហាប្រឈមរបស់សង្គមដែលកំពុងតែមានការរីកលូតលាស់ និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះការកើនឡើងនៃមធ្យោបាយធ្វើដំណើរ, ការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម, លំនៅឋាន, ការអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធ និងសំណង់នាពេលបច្ចុប្បន្ននេះ បណ្តាលឱ្យមានការកើនឡើងក្នុងការបញ្ចេញឧស្ម័នបំពុលបរិយាកាស ហើយកត្តានេះក៏បានផ្តល់ផលប៉ះពាល់ យ៉ាងធំធេងដល់យើងគ្រប់គ្នា ព្រោះថា ខ្យល់ពុលអាចសាយភាយបានឆ្ងាយ និងបង្កឱ្យមានការបំពុលខ្យល់ក្នុងតំបន់ និងឆ្លងដែនផងដែរ។

ទន្ទឹមនេះ ឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជា បញ្ហាប្រឈមមួយដល់បរិស្ថាន ពិសេសការប៉ះពាល់ដល់សុខភាព និងការរស់នៅ របស់យើង ដែលចំណុចនេះទាមទារឱ្យមានការយល់ដឹង និងយកចិត្តទុកដាក់ ខ្ពស់បន្ថែមទៀត។

លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា ការបំពុលខ្យល់ ដែលកំពុងតែកើតមាននាពេលនេះ មិនអាចចាត់ទុកថាជាបញ្ហារបស់ប្រទេសណាមួយឡើយ ព្រោះនេះជាបញ្ហារួមរបស់ពិភពលោកទាំងមូល ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយ។

បន្ថែមពីនេះ លោកស្រីដោ សម្ផស្ស បានស្នើឱ្យក្មួយៗដែលទទួលបានការបណ្តុះបណ្តាលនេះពាំនាំយកចំណេះដឹង ដែលទទួលបានទៅបង្ហាត់បង្ហាញ និងផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍រស់នៅរបស់ក្មួយៗ ដើម្បីរួមចំណែក ជួយលើកកម្ពស់ធ្វើឱ្យទីក្រុង ក៏ដូចជាប្រទេសរបស់យើងមានគុណភាពខ្យល់ស្អាត បរិស្ថានល្អ ពិសេសនាំមកនូវសុខុមាលភាពល្អក្នុងការរស់នៅ ប្រចាំថ្ងៃ៕
ដោយ ៖ ស្រីរ័ត្ន










-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ