Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

បានផុស

នៅ

ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ចក្រភពអង់គ្លេសបានបន្ថែមប្រាក់កម្ចីចំនួន ២,២៦​ពាន់លានផោន (ស្មើ​នឹង​ប្រមាណ ២,៨៥​​ពាន់​លាន​​ដុល្លារ) ដល់ទីក្រុងកៀវ សម្រាប់ការផលិតអាវុធក្នុងស្រុក។

​លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី និង​លោក Keir Starmer (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវការ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​រវាង​ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី និង​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេសលោក Keir Starmer ក្នុង​ទីក្រុង​ឡុងដ៍ ​កាលពី​ថ្ងៃ​សៅរ៍​ទី​១​ខែ​មីនាឆ្នាំ​២០២៥។

ប្រធានាធិបតី ហ្សេលេនស្គី បានសម្តែងការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ចក្រភពអង់គ្លេស ដោយបញ្ជាក់ថា មូលនិធិនេះនឹងត្រូវបានដឹកនាំឆ្ពោះទៅរកការផលិតអាវុធនៅក្នុងប្រទេសអ៊ុយក្រែន។ លោក​បន្ត​ថា គំនិត​ផ្តួចផ្តើម​នេះ​បង្កប់​នូវ​«​យុត្តិធម៌​ពិតប្រាកដ​» ដោយ​អះអាង​ថា «​អ្នក​ដែល​ចាប់ផ្តើម​សង្គ្រាម​ត្រូវតែ​ជា​អ្នក​បង់លុយ​»​។

ប្រាក់កម្ចីនេះ ត្រូវបានរៀបចំឡើងដើម្បីសងវិញដោយប្រើចំណូលដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កក ហើយវា​គឺ​ស្របតាមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដ៏ទូលំទូលាយ ដើម្បីរក្សាឲ្យរុស្ស៊ីទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់សកម្មភាព​សង្គ្រាម​លុក​លុយ​របស់ខ្លួននៅអ៊ុយក្រែន ក៏​ដូចជា​​គាំទ្រដល់​ការ​ការពារជាតិ និងការកសាងឡើងវិញរបស់ទីក្រុង​កៀវ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេសលោកស្រី Rachel Reeves បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់​អង់គ្លេសចំពោះអធិបតេយ្យភាព និងសន្តិសុខរបស់អ៊ុយក្រែន ដោយបន្ថែម​ថា ការផ្ដល់​មូលនិធិទ្រព្យសម្បត្តិជាតិ​​របស់​អង់គ្លេស​ចំនួន ២៧,៨​ពាន់លានផោនសម្រាប់​វិស័យការពារជាតិ​បង្ហាញ​ពីភាពចាំបាច់នៃ​សន្តិភាព​ និង​សន្ដិសុខ​ចំពោះ​អ៊ុយក្រែន​សម្រាប់ស្ថិរភាពពិភពលោក៕

ដោយ៖ ឈាង

ចុចអាន៖ Trump និង Zelensky ឈ្លោះគ្នានៅសេតវិមាន ផ្អើលពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម