ព័ត៌មានជាតិ
អគារសិក្សាថ្មថ្មី ១ ខ្នង ៥ បន្ទប់ ជាក្តីសង្ឃឹមកុមារតំបន់ដាច់ស្រយាល ក្នុងស្រុកអូរគ្រៀងសែនជ័យ
អគារសិក្សាថ្មថ្មី ១ ខ្នង មាន ៥បន្ទប់ នៅសាលាបឋមសិក្សាអូរត្រូន ស្ថិតក្នុងភូមិអូរពោរ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានធ្វើពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងការសាងសង់ នៅថ្ងៃសៅរ៍ចុងខែកុម្ភៈ ឆ្នាំ២០២៥។

ការសាងសង់អគារសិក្សាថ្មថ្មីនេះឡើង ឆ្លើយតបទៅតាមតម្រូវការជាក់ស្ដែង និងដើម្បីជាប្រយោជន៍រួមសម្រាប់ការសិក្សាអប់រំដល់សិស្សានុសិស្ស និងដើម្បីអនាគតកូនៗរបស់បងប្អូនប្រជាពលរដ្ឋ អ្នកស្រុក អ្នកភូមិ ដែលរស់នៅតំបន់នោះ ដែលជាតំបន់ដាច់ស្រយាលមួយ ក្នុងស្រុកអូរគ្រៀងសែនជ័យ។ នេះបើតាមលោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជយ័។


តាមការបញ្ជាក់ពី លោក សុខ យឿន មេភូមិអូរត្រូន បានឲ្យដឹងថា អគារសិក្សាថ្មថ្មី ១ខ្នង មាន ៥បន្ទប់ រួមមានទាំងបំពាក់នូវសម្ភារៈឧបករណ៍សិក្សានេះ ផ្តល់ការឧបត្ថម្ភសាងសង់ដោយក្រុមហ៊ុនសឹងយន្តគ័ងយឹក។
លោកថា តាមរយៈអគារសិក្សាថ្មីនេះជាក្តីសង្ឃឹមដ៏ធំបំផុតរបស់អ្នកភូមិនៅតំបន់នោះ។ អគារមួយខ្នងនេះ គ្រោងប្រើប្រាស់រយៈពេល ៥ ខែ ក្នុងការសាងសង់នឹងបញ្ចប់រួចរាល់ជាស្ថាពរ ដោយគ្រោងចំណាយថវិការប្រមាណជាង ៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
សាលាបឋមសិក្សាអូរត្រូន កសាងឡើងនៅឆ្នាំ២០០៨ ត្រូវបានជួសជុលឡើងវិញនៅឆ្នាំ២០១៩។ បច្ចុប្បន្ន សាលាបឋមសិក្សានេះ មានគ្រូបង្រៀនចំនួន ៤ នាក់ ស្រី២នាក់ សិស្សសរុបចំនួន ១៧៨ នាក់ អគារសិក្សាដែលមានស្រាប់ចំនួន ១ខ្នង មាន ៣បន្ទប់ និងមានអគារសម្រាប់គ្រូស្នាក់នៅចំនួន ១ ខ្នង៕
អត្ថបទ៖ ប្រុញ វិធិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ