នយោបាយ
ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា
ប្រជាពលរដ្ឋខ្មែរមួយចំនួនបានបញ្ចេញមតិយោបល់របស់ពួកគេទៅលើបាតុកម្មរបស់ក្រុមប្រឆាំងដែលធ្វើឡើងនៅទឹកដីសាធារណរដ្ឋកូរ៉េ ដោយបានយល់ថាជាសកម្មភាពដែលបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។
លោក ឃុន ឃា អាយុ៤៤ឆ្នាំប្រជាពលរដ្ឋមកពីខេត្តព្រៃវែងបាននិយាយថា បាតុកម្មនេះជាអំពើបោកប្រាស់ ញុះញង់របស់ក្រុមជ្រុលនិយម ប៉ះពាល់ដល់សន្តិសុខប្រទេសកូរ៉េ និងអាប់ឱនដល់កិត្តិយសជាតិ។

លោកថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះសន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។
លោក វ័ន សុភ័ក្ដ្រ អាយុ៣៩ឆ្នាំប្រជាពលរដ្ឋមកពីខេត្តកណ្ដាលបានជំរុញឱ្យជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ គួរតែបញ្ឈប់ការធ្វើបាតុកម្ម ព្រោះក្រុមអ្នកធ្វើបាតុកម្មនោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរចង់បាននោះទេ។ លោក និងពលរដ្ឋដទៃទៀតមិនពេញចិត្តនឹងសកម្មភាពធ្វើបាតុកម្មនោះទេ ព្រោះមិនចង់ឃើញអស្ថិរភាពនយោបាយកើតឡើងនៅក្នុងសង្គមកម្ពុជា។

លោកថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ ព្រោះបាតុកម្មនៅលើស្រុកទេសគេបែបនេះ ធ្វើឱ្យប្រទេសជាតិយើងបាត់បង់កិត្តិយស ហើយបរទេសនឹងមើលមកយើងថា ជាតិខ្មែរមិនសាមគ្គីគ្នា គឺបាតុកម្មប្រឆាំងតែជាមួយរាជរដ្ឋាភិបាលខ្លួនឯង និងបង្កបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ»។

ពលរដ្ឋជាច្រើននាក់ផ្សេងទៀតក៏បានបញ្ចេញយោបល់ស្រដៀងៗគ្នានោះផងដែរក្នុងន័យ មិនគាំទ្រចំពោះបាតុកម្មដែលធ្វើឡើងនេះ និងជារឿងដែលមិនបានផ្ដល់ប្រយោជន៍ជូនជាតិនោះទេ។
ចំណែកអ្នកស្រី សឿន ណារិន អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តតាកែវបាននិយាយថា៖ «ខ្ញុំមិនចូលចិត្តបាតុកម្មទេ ព្រោះវាជាកត្តាដែលរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិយើង បើយើងមួយថ្ងៃៗគិតតែពីធ្វើបាតុកម្ម គឺយើងគ្មានពេលវេលាធ្វើការងារ គ្មានការអភិវឌ្ឍសមត្ថភាព និងគ្មានការងារល្អសមរម្យសម្រាប់រកលុយកាក់ចិញ្ចឹមជីវិតនោះទេ»។

អ្នកស្រី អ៊ួន សៅនី អាយុ ២៤ឆ្នាំប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖ «បាតុកម្ម គឺមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសជាតិនោះទេ ហើយវាក៏មិនអាចធ្វើឱ្យប្រទេសជាតិរីកចំរើនដែរ។ ក្នុងនាមយើងជាយុវជន ខិតខំប្រឹងប្រែងធ្វើការងារ ពង្រឹងសមត្ថភាព ហើយមានពេលវេលាសម្រាកឱ្យបានច្រើន ដើម្បីមានកម្លាំងប្រកបការងារផ្សេងៗទៀត»។

ចំណែកលោក ផល ចិត្រា អាយុ ៤៥ឆ្នាំ ប្រជាជនមកពីខេត្តព្រែវែងបាននិយាយថា៖ «ខ្ញុំក៏អត់គាំទ្រសកម្មភាពបាតុកម្មដែរ ព្រោះបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ធ្វើឡើងដើម្បីតែអុចអាល បោកប្រាស់ បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យមានការស្អប់ខ្ពើមភាន់ច្រឡំមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ»។

អ្នកស្រី សាន ស្រីអូន អាយុ ២៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ គឺស្អប់ខ្ពើមការធ្វើបាតុកម្ម ព្រោះទម្រាំតែយើងបានដើរមកដល់ចំណុចនេះ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំយើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកសាងប្រទេសជាតិយើងឱ្យរីកចំរើន»។

គួររំឭកផងដែរថា បាតុកម្មនៅក្រៅប្រទេសដឹកនាំដោយទណ្ឌិតរត់ចោលស្រុក គឺដើម្បីបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នេះជាចេតនាចង់បំផ្លាញកម្ពុជា ពោលគឺពួកប្រឆាំងជ្រុលនិយមធ្វើនយោបាយចងគំនុំ និងមិនដែលធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍ជាតិឡើយ ក្រៅតែពីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។
ពួកគេមានបំណងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍។ ដូចនេះពលរដ្ឋខ្មែរនៅក្នុងស្រុកបានថ្កោលលទោសចំពោះការបាតុកម្មក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរជាង ១៧លាននាក់៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ