សន្តិសុខសង្គម
យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆះផ្ទះលក់កុំព្យូទ័រ
យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ នៅត្រង់ចំណុចហាងលក់កុំព្យូទ័រ យីហោ យូនីខនតិចណូឡូជីសិនធ័រ តាមបណ្តោយផ្លូវមហាវិថី កម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១រសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៥ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា មុនកើតហេតុ គេឮសំឡេងស្រែកចេញពីបន្ទប់ផ្នែកខាងក្រោយនៃហាងលក់កុំព្យូទ័រ ហើយឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅលាយជាមួយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗពលរដ្ឋនៅក្បែរនោះបាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ បានដោយសារមានផ្សែងច្រើន លាយលំនឹងអណ្តាតភ្លើងឆាបឆេះខ្លាំង។ ពលរដ្ឋនៅកន្លែងកើតបន្តថា៖« ភ្លាមៗគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ឱ្យទាន់ពេលវេលា ចៀសវាងបង្កការរាលដាល» ។

ក្រោយទទួលដំណឹងថាមានភ្លើងឆាបឆេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញចេញរថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ ជាច្រើនគ្រឿងទៅជួយអន្តរាគមន៍។


តាមរបាយការណ៍បឋម អគ្គិភ័យនេះបានបង្កឱ្យមានការខូចខាតផ្នែកខាងក្រោយនៃហាងលក់កុំព្យូទ័រ សម្ភារមួយចំនួន និងបណ្តាលឱ្យមនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីចំនួន ០៧គ្រឿង , រថយន្តជំនួយរបស់ អូឡាំព្យា ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ង ៧០ ចំនួន០១គ្រឿង បាញ់ឱ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុនៃការឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ