Connect with us

ចរាចរណ៍

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

បានផុស

នៅ

​មន្ត្រីនគរបាលម្នាក់ដែលមានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២​ បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តធុនធំបណ្តាលឲ្យកិនបែកក្បាលធ្លាយ​ខួរ​ស្លាប់​យ៉ាងអាណោចអាធម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី​២ ខែ​មីនា ​ឆ្នាំ​២០២៥​ ទល់មុខ​ហាង​រាត្រី​មនោរម្យ​ ផ្លូវ​បេតុង​ទួល​ពង្រ​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​មានឈ្មោះ​ ស៊ុយ​ សុផាត​ ភេទប្រុស​ អាយុ​៥៥ឆ្នាំ​ មុខរបរ​ មន្ត្រី​នគរបាល​ ឋានន្តរសក្ដិ​ វរសេនីយ៍ត្រី នាយ​រង​ប៉ុស្តិ៍​ការ​ពារ​គោលដៅ​ទី​២​ មាន​អាសយដ្ឋាន​ ផ្ទះ​លេខ​១៣៣អឺ0 ផ្លូវ​លំ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​។ ដោយ​ឡែក​អ្នក​បេីកបររថយន្ដ ឈ្មោះ វិត សុខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ​ បើកបររថយន្ត មានទីលំនៅ ភូមិស្តុក ឃុំចេក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន)​ ។

តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ​ធុនធំ​ម៉ាក​SL ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CI 3033 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទួល​ពង្រ​ ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មកដល់​ចំណុច​កេីតហេតុ​ បាន​វ៉ា​ជែង​រថយន្ដ​ តែ​សង្ស័យអកសឺជាមួយរថយន្តមួយគ្រឿងទៀតមកខាងមុខ ក៏ចាប់​ហ្រ្វាំង​ទាំង​បង្ខំ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាតមនុស្ស​ចូល​ក្រោម​រថយន្ត​សណ្តោង​ធុនធំ​ម៉ាក​ ហ៊ីយុនដាយ​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A 0944 ដែល​បេីក​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធម្មនៅ​កន្លែង​កេីតហេតុ​តែ​ម្តង​។ ដោយ​ឡែកតៃកុង​រថយន្ត​ ក្រោយពីកិនជនរងគ្រោះរួច បានបេីក​ទៅ​មុខ​ប្រហែល​១០០ម៉ែត្រ​ ក៏បានឈប់បំរុង​រត់​គេចខ្លួន​តែ​ត្រូវ​បាន​ពលរដ្ឋ​ដេញ​ឃាត់​បាន​ប្រគល់​ឲ្យសមត្ថកិច្ច​។

ក្រោយ​កេីតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានចុះ​ទៅ​កន្លែង​កេីតហេតុ​ រួចហើយ​ក៏​ធ្វើ​ការ​ទំនាក់ទំនង​សាច់ញាត​របស់​ជនរងគ្រោះ​មកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែក​មធ្យោបាយ​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៃស្នងការដ្ឋាននគរបាលចរាចរណ៍ចុះ​​ធ្វើ​ការ​វាស់​វែង​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដេីម្បី​ចាត់ការ​តាម​និតិ​វិធី​៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៥ វិនាទី មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម