Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាកសិករធ្វើស្រែរដូវប្រាំងស្ដាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹកប្រើប្រាស់។ ខណៈលោករដ្ឋមន្ត្រី បញ្ជាក់ថា ទឹកសម្រាប់ការផ្គត់ផ្គង់ធ្វើកសិកម្មអាចបានប្រមាណជាង៥០ម៉ឺនហិកតាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្មមានការកើនឡើងច្រើន ដែលផែនការអនុវត្តស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ មានចំនួន៥៣ម៉ឺនហិកតា ប៉ុន្តែការអនុវត្តជាក់ស្ដែងមានរហូតដល់ទៅ៩០ម៉ឺនហិកតាឯណោះ។ លោករដ្ឋមន្ត្រី បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការស្ដាប់នូវការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការ ក្នុងនោះ គឺតែងតែប្រកាសជារៀងរាល់ឆ្នាំ ពិសេសចុងរដូវវស្សា ដើម្បីឱ្យប្រជាពលរដ្ឋស្ដាប់ និងទទួលនូវព័ត៌មានទាំងឡាយដែលក្រសួងធនធានទឹកបានផ្ដល់ជូន។

ថ្លែងពីវេទិកាសារព័ត៌មានក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា បានបន្ថែមថា ក្រសួង ក៏បានផ្សព្វផ្សាយទៅដល់អាជ្ញាធរខេត្ត ស្រុក រហូតទៅដល់ឃុំតែម្ដង ដើម្បីចូលរួមផ្សព្វផ្សាយទៅដល់ប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្នុងការសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរដែនដី ដើម្បីធ្វើយ៉ាងណាកុំឱ្យខាតបង់ ពោលគឺស្ដាប់ការណែនាំ គឺប្រជាកសិករអាចចំណេញពេលវេលា ចំណេញថវិកា ហើយកម្លាំងថែមទៀត ជាពិសេសក្នុងការប្រើប្រាស់ទឹកសម្រាប់រដូវប្រាំងតែម្ដង។

គួរជម្រាបថា គិតមកដល់បច្ចុប្បន្ន កម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន២ ៣៥២ប្រព័ន្ធ ដែលក្នុងនោះ ប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន១ ១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន១ ១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន១ ៩៦៩ ៨៤៣ហិកតា។ ប៉ុន្តែដោយសារតែប្រឡាយ និងអាងទឹកខ្លះមានសភាពគោករាក់ ដែលចាំបាច់ត្រូវស្ដាឡើងវិញ និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យមានទឹកជំនន់ និងរាំងស្ងួត ដែលប៉ះពាល់ដល់ការអភិវឌ្ឍ និងគ្រប់គ្រងទឹក។

នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ ចង្អុលបង្ហាញ និងមានយុទ្ធសាស្ត្រជាក់លាក់ឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តការកសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយទឹក និងធានាដល់សន្តិសុខទឹក ដោយផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចនូវការអនុវត្តគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីធនធានទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម