Connect with us

ព័ត៌មានជាតិ

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

បានផុស

នៅ

នៅ​ឆ្នាំ ​២០២៤ ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បានផ្តល់​ការអប់រំ​ក្រៅ​ប្រព័ន្ធ​តាម​គ្រប់​កម្មវិធី​ដល់​អ្នក​សិក្សា​ប្រមាណ​ជាង​ ៥ ​ម៉ឺន​នាក់ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​ការ​សិក្សា​ពេញ​មួយ​ជីវិត និង​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បានឱ្យដឹងថា ​ឆ្នាំ​ ២០២៤​ អ្នកសិក្សា​ដែល​បានទទួល​ការអប់រំ​ក្រៅ​ប្រព័ន្ធ​តាម​គ្រប់​កម្មវិធី​សរុប ៥០.០៥៣​ នាក់ ស្រី ៥២.៤% ក្នុងនោះ អ្នក​ចូលរៀន​កម្មវិធី​អក្ខរកម្ម​អប់រំ​ក្រៅ​ប្រព័ន្ធ ១៧.៥៧៥​ នាក់ ស្រី ៦២.៣% អ្នកសិក្សា​ជំនាញ​មុខរបរ​ងាយៗ​ សរុប ១២.១២២​ នាក់ ស្រី ៦៣.៥% អ្នកសិក្សា កម្មវិធី​សមមូល​បឋមសិក្សា​ និង​មធ្យមសិក្សា​សរុប ៨.១៥៧ នាក់ ស្រី ៣៩.៩% និង​អ្នកសិក្សា​បំពេញវិជ្ជា​បឋមភូមិ​សរុប ៨១២ ​នាក់ ស្រី ២៦.៧% និង​មធ្យមសិក្សា​ទុតិយភូមិ​បំពេញវិជ្ជា​សរុប ២.១០៧​ នាក់ ស្រី ៣០.៧%។

របាយការណ៍​ដដែល​បាន​បន្តថា​ ក្នុង​ឆ្នាំ​សិក្សា ២០២៤-២០២៥ ចំនួន​សាលារៀន​នៅ​ទូទាំងប្រទេស​សរុប ១៩.៥៩១ ក្នុងនោះ​សាលារៀន​សាធារណៈ​មាន ១៣.៩៤៨​ សាលា សាលារៀន​ឯកជន ២.២៩៥ សាលា និង​ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ៣.៣៤៨ កន្លែង។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទូទាំង​ប្រទេស​មាន ១៩៤ ​កន្លែង​ ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ ៧៩ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន ១១៥។ សិស្ស និង​និស្សិត​សរុប ៤.១៧១.៩៦២ នាក់ ក្នុង​នោះ កុមារ​តូច​ទទួលបាន​សេវា​អប់រំ​គ្រប់​រូបភាព ៤២៥.៥៣៩ នាក់ ស្រី ៤៩.៨%​ និង​អត្រា​ចូលរៀន​កុមារ​អាយុ ៥ ឆ្នាំ​ កើន​ឡើង​ពី ៦៥.៤% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ៧១.៤% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។ សិស្ស​បឋម​សិក្សា​សរុប ​២.២៦១.២១៦ ​នាក់ ស្រី ៤៨% និង​អត្រា​ពិត​ នៃ​ការសិក្សា​កើនឡើង​ពី ៩៩.៦%​ នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ១០២.៣% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។ សិស្ស​មធ្យមសិក្សា​បឋម​ភូមិ​សរុប ៧១២.២៩៨​ នាក់ ស្រី ៥២.១% និង​អត្រា​រួម ​នៃ​ការសិក្សា​កើនឡើង​ពី ៦៥.៥% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់​ ៧៥.២% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។ សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​សរុប ៤៥៦.៨០៤ នាក់ ស្រី ៥៥.៦% និង​អត្រា​រួម នៃ​ការសិក្សា​កើន​ឡើង​ពី ៣៩.៣% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ៤៤.៣% ឆ្នាំ​សិក្សា ២០២៤-២០២៥ ក្នុង​នោះ​ សិស្ស​មធ្យមសិក្សា​ចំណេះ​ទូទៅ​និង​បច្ចេកទេស ៣.៨៤០ នាក់ ស្រី ៣៣.៦%។ និស្សិត​ឧ​ត្ត​ម​សិក្សា​សរុប ៣១៦.១០៥ នាក់ ស្រី ៥២.៥% និង​អត្រា​រួម ​នៃ​ការសិក្សា (​អាយុ​ ១៨-២២ ​ឆ្នាំ​) កើនឡើង​ពី ១៧.៩% នៅ​ឆ្នាំ​សិក្សា​ ២០២២-២០២៣ ដល់ ១៩.០៨% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ២ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច៣ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម