Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

បានផុស

នៅ

ប្រជាពលរដ្ឋ​ នៅភូមិស្រែស្បូវ​ ឃុំក្បាលដំរី​ ស្រុកអូរគ្រៀងសែនជ័យ​ ខេត្តក្រចេះ​ សម្ដែងការព្រួយបារម្ភ​​​ជាខ្លាំងចំពោះក្រុមហ៊ុន​ចម្ការចេក​ឈ្មោះ ហ្គ្រីន អាយ លែន ឬ Cambodian Banana Agriculture (CBA) ដែលតែងតែធ្វេីសកម្មភាព​បាញ់សត្វគោក្របីរបស់​អ្នកស្រុក​លេីកដាក់ឡានយ៉ាង​អានាធិបតេយ្យ ដេីម្បីកាប់សាច់ចែកគ្នាយកទៅជាធ្វេីម្ហូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីប្រជាពលរដ្ឋបាន​ឲ្យដឹង​ថា​ កាលពីចុងខែកុម្ភៈ​ មានជនជាតិចិនមួយក្រុម​ ដែលត្រូវបានគេស្គាល់ថាជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុន​ខាងលើ បានធ្វេីសកម្មភាពបេីកឡានគៀងគោក្របី​របស់អ្នកស្រុក​ចូលក្នុងចំការ​ក្រុមហ៊ុន​ និងប្រើប្រាស់កាំភ្លើងបាញ់មកលើសត្វគោ ១ ក្បាលបណ្ដាលឱ្យងាប់​ និងរបួសជិត ១០ ក្បាល​ និងប្រើឱ្យសន្តិសុខលេីកដាក់ត្រាក់ទ័រ ដើម្បីយកចូលក្នុងក្រុមហ៊ុន​ ក្នុងគោលបំណង់កាប់សាច់យកចែកគ្នាស៉ី។

ប្រជាពលរដ្ឋ បានដាក់ចម្ងល់ថា​ តេីក្រុមហ៊ុនចិន​បានកាំភ្លេីងមកពី​ណា​ យកប្រេី​ប្រាស់​បាញ់សត្វ គោក្របី​ ដោយសេរីបែបនេះ​។ ករណីនេះ​ ប្រភពដដែលក៏បានលើកឡើងថា វាមិនមែនជាករណីទីមួយទេ ដែលក្រុមហ៊ុនខាងលើនេះ ប្រើប្រាស់កាំភ្លើងបាញ់សត្វគោប្រជាពលរដ្ឋនៅក្នុងតំបន់នោះ​ យកកាប់សាច់ចែកគ្នា ជាច្រេីនករណីមកហេីយ​ តែមិនមានប្រជាពលរដ្ឋណា​ ហ៊ានដាក់ពាក្យប្ដឹងនោះទេ​។

ពាក់ព័ន្ធនឹងករណីខាងលើនេះ​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ កំពុងធ្វើការស្រាវជ្រាវ។

ជុំវិញករណីបាញ់សត្វគោអ្នកស្រុកងាប់នេះដែរ លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានបញ្ជាក់ឲ្យកម្ពុជាថ្មី ដឹងនៅថ្ងៃទី២ ខែមិនា នេះថា ពិតជាមានករណីបាញ់សត្វគោអ្នកស្រុកងាប់មែន ប៉ុន្តែក្រុមជនបង្កកំពុងរត់គេចខ្លួនបាត់​ហើយ ។

ដោយឡែក ខាងតំណាងក្រុមហ៊ុនកម្ពុជាថ្មី មិនអាចទំនាក់ទំនងសុំការបកស្រាយបានឡើយ ជុំវិញករណីបាញ់សត្វគោងាប់នេះ ព្រោះគ្មានលេខទាក់ទង។

ករណីនេះបានកេីតឡេីងការពីរសៀលថ្ងៃ២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នៅចំការក្រុមហ៊ុនចេក​របស់ចិន ហ្គ្រីន អាយ លែន ឬ Cambodian Banana Agriculture (CBA) ស្ថិននៅក្នុង​ឃុំក្បាលដំរី​ ស្រុកអូរគ្រៀងសែនជ័យ​ ខេត្តក្រចេះ​៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគ្រាសចិន
សន្តិសុខសង្គម២ នាទីutes មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

នយោបាយ៣ នាទីutes មុន

សម្ដេចធិបតី៖ យើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ

ព័ត៌មានជាតិ១៨ នាទីutes មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ២០ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច២១ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម