ព័ត៌មានជាតិ
ក្រសួងការងារ មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ជាង ២៥០ សិស្ស-និស្សិតបញ្ចប់ការសិក្សាជិត ៥ ម៉ឺននាក់
បច្ចុប្បន្ន ក្រសួងការងារ និងបណ្ដុះបណ្ដាលមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ នៅក្រោមឱវាទក្រសួងចំនួន ២៥៣ ក្នុងនោះ គ្រឹះស្ថានសាធារណៈចំនួន ៣៧ និង គ្រឹះស្ថានឯកជន និង អង្គការ/សមាគមចំនួន ២១៦ បានបញ្ចប់ការបណ្ដុះបណ្ដាលសិក្ខាកាម សិស្ស-និស្សិត សរុបចំនួន ៤៩ ៦៨៣ នាក់ (ស្រី ២១ ១៥១ នាក់)។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្នុងចំណោមសិក្ខាកាម សិស្ស-និស្សិត សរុបចំនួន ៤៩ ៦៨៣ នាក់ (ស្រី ២១ ១៥១ នាក់) ដែលបានបញ្ចប់ការសិក្សា ក្នុងនោះ បរិញ្ញាបត្របច្ចេកទេសចំនួន ៨ ០០៨ នាក់ (ស្រី ៣ ០២៨ នាក់) សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន ៦ ០០៤ នាក់ (ស្រី ២ ២៤១ នាក់) សញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ៣ (C3) ចំនួន ១ ២១២ នាក់ (ស្រី ៣៣៤ នាក់) សញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ២ (C2) ចំនួន ១ ៦១៦ នាក់ (ស្រី ៤៦៨ នាក់) សញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ១ (C1) ចំនួន ១៧ ៥៣២ នាក់ (ស្រី ៦ ២៨១ នាក់) វិញ្ញាបនបត្រវិជ្ជាជីវៈចំនួន ១៥ ៣១១ នាក់ (ស្រី ៨ ៧៩៩នាក់)។

លោករដ្ឋមន្ត្រី បានបន្តថា ជាមួយគ្នានេះដែរ ក្រសួងបានហ្វឹកហ្វឺនកូនជាងចំនួន ៣៨ ៨៤៦ នាក់ (ស្រី ២៦ ២៩៦ នាក់) និងបានធ្វើតេស្តកូនជាង និង ផ្តល់វិញ្ញាបនបត្រហ្វឹកហ្វឺនកូនជាងចំនួន ៣៤ ១៦៥ នាក់ (ស្រី ២៣ ០៣៨ នាក់)។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ទន្ទឹមនឹងនេះបានបើកច្រកសិក្សាកាន់តែទូលំទូលាយសម្រាប់ការទទួលបានការសិក្សាពេញមួយជីវិតតាមរយៈកម្មវិធីស្ពានចម្លងបន្តជំនាញ និង កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតសម្រាប់អ្នកដែលបោះបង់ចោលការសិក្សា សិស្សបញ្ចប់ថ្នាក់ស្ពានចម្លងបន្តជំនាញ ព្រមទាំងបានបើកច្រកក្នុងការទទួលស្គាល់ជំនាញដល់កម្លាំងពលកម្មដែលមានជំនាញតាមរយៈការធ្វើតេស្តទទួលស្គាល់ការសិក្សាមានពីមុន និង សមត្ថភាពបច្ចុប្បន្ន (RPL/RCC)។ ចុះអនុស្សរណៈ នៃការយោគយល់ជាមួយសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជនដៃគូចំនួន ៣៩៨ ក្នុងនោះមានគ្រឹះស្ថានអន្តរជាតិចំនួន ២៣ ដើម្បីបង្កើនកម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត។ ទទួលចុះបញ្ជីវិស្វករសរុបចំនួន ៩៤៤ នាក់ (ស្រី ៥០ នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៩៤២ នាក់ (ស្រី ៥០ នាក់) និងវិស្វករបរទេសចំនួន ២ នាក់ ហើយបើគិតត្រឹមឆ្នាំ ២០២៤ នេះ បានចុះបញ្ជីវិស្វករសរុបចំនួន ៨ ៨៤៨ នាក់ (ស្រី ៣៦៦ នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៨ ៧៣១ នាក់ (ស្រី ៣៦៤ នាក់) និងវិស្វករបរទេសចំនួន ១១៧ នាក់ (ស្រី ២ នាក់)។

លោករដ្ឋមន្ត្រី បានបន្ថែមថា លើសពីនេះទៀត ក្រសួងការងារបានបន្តអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ដោយបានអភិវឌ្ឍន៍កញ្ចប់ស្តង់ដារបណ្ដុះបណ្ដាលផ្អែកលើសមត្ថភាពបន្ថែមចំនួន ៣៤ គុណវុឌ្ឍិ លើ ២១ មុខជំនាញ និង អភិវឌ្ឍន៍កញ្ចប់សិក្សាផ្អែកលើសមត្ថភាពបានចំនួន ១៤០ មេរៀន លើ ៧ គុណវុឌ្ឍិ (C1) នៃ ៧ មុខជំនាញ លើវិស័យអាទិភាពទាំង ៥ រួមមាន វិស័យសំណង់ , មេកានិកទូទៅ/មេកានិករថយន្ត , ធុរកិច្ច និង ព័ត៌មានវិទ្យា , ទេសចរណ៍ និង កសិកម្ម និង កសិ-ឧស្សាហកម្ម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បើគិតមកដល់បច្ចុប្បន្ននេះ ក្រសួងបានអភិវឌ្ឍន៍កញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្អែកលើសមត្ថភាពបានចំនួន ២២២ គុណវុឌ្ឍិ លើ ៩៦ មុខជំនាញ និង អភិវឌ្ឍន៍កញ្ចប់សិក្សាផ្អែកលើសមត្ថភាពបានចំនួន ១ ៩៧៩ មេរៀន លើ ៤៥ គុណវុឌ្ឍិ (C1) នៃ ៤៥ មុខជំនាញ លើវិស័យអាទិភាពទាំង ១០ រួមមាន វិស័យសំណង់ , អគ្គិសនី និង ថាមពល , អេឡិចត្រូនិក, កម្មន្ដសាល , មេកានិកទូទៅ/មេកានិករថយន្ត , ធុរកិច្ច និង ព័ត៌មានវិទ្យា , សេវាកម្ម , បរិក្ខារត្រជាក់ និង កម្តៅ , ទេសចរណ៍ និង កសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់