ជីវិតកម្សាន្ដ
Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី
មហាជនដែលជាអ្នកគាំទ្រវិស័យចម្រៀងរ៉េបនៅកម្ពុជា ប្រាកដបានជ្រាបច្បាស់ពីអតីតបេក្ខភាពកម្មវិធី Rapper Fighter ២រូប ដែលធ្លាប់ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងកាលពីវគ្គ Stage Fight ជាមួយនឹងចម្រៀង Diss Track គ្នាទៅវិញទៅមក ណែងណងយ៉ាងជក់ចិត្ត នោះគឺ Ranngo និង Lil Kzy ។

ថ្វីបើ Ranngo និង Lil Kzy មិនមែនម្ចាស់ខ្សែកជ័យលាភីក្នុងកម្មវិធី Rapper Fighter ដែលទើបបញ្ចប់ទៅថ្មីៗនេះក៏ដោយ ប៉ុន្តែ Rapper ទាំងពីរដួងនេះ បានសាងប្រជាប្រិយភាពរួមគ្នារួចហើយ តាមរយៈចម្រៀង Diss Track វគ្គ Stage Fight ក្នុងកម្មវិធី Rapper Fighter ។
យ៉ាងណា ការចាប់គូគ្នាលើឆាកប្រគំតន្ត្រីរំលឹកចម្រៀងអនុស្សាវរីយ៍រួមគ្នាជាលើកដំបូង លើទឹកតាកែវយប់មិញ អ្នកទាំងពីរធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មី ខណៈអ្នកគាំទ្រដែលឈរនៅទីតាំងផ្ទាល់ ច្រៀងតាមស្រែកហ៊ោ រីករាយនឹងលោកទាំងពីរខ្លាំង។
គួររម្លឹកថា ក្នុងចំណោមតារារ៉េបទាំងពីរ Ranngo ជាអ្នកដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធី Rapper Fighter ខណៈទោះមិនអាចដណ្តើមបានជ័យលាភី តែការដែលអាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រនេះបាន បង្ហាញយ៉ាងច្បាស់ថា Ranngo ខ្វះតែមួយជំហានប៉ុណ្ណោះ អាចចាប់យកក្តីស្រមៃជា Rapper និងជា idol នៃអ្នកគាំទ្ររបស់ខ្លួនទៅហើយ។
តួយ៉ាង ជាមួយទេពកោសល្យ និងបេះដូងដែលតស៊ូគ្មានទីបញ្ចប់ Ranngo ត្រូវបានមហាជនដែលជាអ្នកនិយមតាមដានវិថីចម្រៀងរ៉េប ទទួលស្គាល់នូវសមត្ថភាព និងភាពមិនចុះចាញ់ម្តងហើយម្តងទៀតរបសបេក្ខភាព Rapper រូបនេះ តាំងពី The Rapper Cambodia រហូតដល់ The Rapper Fighter បើទោះបីជារងពាក្យមិនល្អជាច្រើន៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់