Connect with us

ព័ត៌មានអន្ដរជាតិ

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

បានផុស

នៅ

ភាគ​បូព៌ា​​នៃ​​​​ប្រទេស​ចិន បានជួបប្រទះទាំងព្យុះព្រឹល​ផង​​និងកម្ដៅដ៏ខ្លាំងមិន​ធ្លាប់​​​មាន​ផង ដោយ​​វាយប្រហារតំបន់នេះកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNN នៅថ្ងៃទី៣ខែមីនានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះកំបុតត្បូងកាលពីថ្ងៃអាទិត្យបានបោកបក់ពាសពេញខេត្តភាគខាងកើតនៃខេត្តសាន​ទុង (Shandong) ភាគខាងត្បូងនៃទីក្រុងប៉េកាំង ជាមួយនឹងព្រឹលធ្លាក់រហូតដល់ជម្រៅ១៣សង់ទីម៉ែត្រនៅក្នុងតំបន់មួយចំនួន។ នេះបើយោងតាមការចេញ​ផ្សាយរបស់កាសែត The Global Times។

អាជ្ញាធរក្រុងបានចេញសេចក្តី​​ជូនដំណឹង​​​ដែលកំណត់​កម្រិត​គ្រោះថ្នាក់ដល់​«ពណ៌ក្រហម» ចំនួនពីរ សម្រាប់គ្រោះថ្នាក់ដោយសារទឹកកកលើផ្លូវ និងខ្យល់ព្យុះ ខណៈដែលសាលាជាច្រើនត្រូវ​បានផ្អាកថ្នាក់រៀននៅថ្ងៃចន្ទនេះ។ ការ​ធ្វើ​ដំណើរ​ក៏​ត្រូវ​បាន​រំខាន ដោយ​មាន​ការ​ពន្យារ​ពេលខ្សែ​រថភ្លើង​ល្បឿន​លឿន​ជា​ច្រើន​ខ្សែ​កាត់​តាម​ខេត្តផងដែរ។

ប៉ុន្តែ ប្រហែល៦៤៤គីឡូម៉ែត្រពីទីក្រុងសៀងហៃ អ្នកស្រុកបានជួបប្រទះនឹងកម្ដៅខ្លាំងទៅវិញកាលថ្ងៃចុងសប្តាហ៍។

ទីក្រុងដែលមានប្រជាជនជិត២៥លាននាក់នេះ បានកត់ត្រា​​កម្តៅ​ក្តៅបំផុតនៅដើមខែមីនាក្នុងរយៈពេលជាង១៥០ឆ្នាំមិនធ្លាប់មាន។ សីតុណ្ហភាពបានឈានដល់កំណត់ត្រាថ្មីកាលពីថ្ងៃសៅរ៍ បន្ទាប់មកបានកើនឡើងកាន់តែខ្លាំងនៅថ្ងៃអាទិត្យសប្ដាហ៍មុនរហូតដល់ ២៨.៥អង្សាសេ។

(រូបភាព៖ Reuters)

សីតុណ្ហភាពនៅទីក្រុងសៀងហៃ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែលក្ខខណ្ឌ​​អាកាសធាតុ​ខុសគ្នាយ៉ាងធំធេងនៅទូទាំងប្រទេសឆ្លុះបញ្ចាំងពី​​​​​ការ​​មិនអាចទាយទុក​មុនបានកាន់តែខ្លាំងឡើង ដែលក្នុងប៉ុន្មាន​​ឆ្នាំថ្មីៗនេះ បាននាំមកនូវសីតុណ្ហភាពកើនឡើង គ្រោះរាំងស្ងួតយូរ និងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។

គួរម្លឹកថា កាលពីឆ្នាំមុន​គឺជាឆ្នាំក្តៅបំផុតរបស់ប្រទេសចិន ចាប់តាំងពីកំណត់ត្រាទូទាំងប្រទេសបានចាប់ផ្តើមជាង​៦០ឆ្នាំមុន ហើយនៅទីក្រុងសៀងហៃ​វិញ​ ឆ្នាំមុនជាឆ្នាំដែលក្តៅបំផុតចាប់តាំងពីរាជវង្ស Qing មក។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reutersដែលដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់៕

(រូបភាព៖ Getty)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ១៩ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ចិន​កំណត់គោលដៅបន្ថែមលើទំនិញស្បៀង និងកសិកម្មអាមេរិក ឆ្លើយតបនឹង​ពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ផ្សារមួយនៅកូរ៉េ គ្រោងទាញឥទ្ធិពលពី V ក្រោយតារាប្រុសទៅទស្សនាមិនបានប៉ុន្មាន

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម