ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងថា ការផ្ដល់សិទ្ធិ និងអំណាចដល់ស្ត្រី មិនត្រឹមតែជួយឱ្យស្ត្រីទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរីកចម្រើន និងវិបុលភាពនៃសង្គម និងប្រទេសជាតិទាំងមូល។ លោកជំទាវបណ្ឌិត ថ្លែងដូច្នេះ តាមរយៈសារអបអរសាទរក្នុងឱកាសទិវាអន្តរជាតិនារី ខួបលើកទី១១៤។

តាមរយៈសារអបអរសាទរលោកជំទាវស្ត្រីទីមួយ ថ្លែងថាការលើកកម្ពស់សិទ្ធិ សមភាព និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជាកិច្ចការចម្បង ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់ ជាឱកាស និងជាកម្លាំងថ្មីមួយរួមចំណែកពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយភាពយូរអង្វែង និងបរិយាបន្ន។

នៅក្នុងសារអបអរសាទរជាវីដេអូរយៈពេលជាង២នាទី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្កត់ធ្ងន់ដូច្នេះ៖«ការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី គឺមិនត្រឹមតែបង្កើនភាពជោគជ័យសម្រាប់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់វឌ្ឍនភាព និងវិបុលភាពនៃសង្គម និងប្រទេសជាតិទាំងមូល»។
សម្រាប់លោកជំទាវបណ្ឌិត ស្ត្រីនិងក្មេងស្រី គឺជាភ្នាក់ងារនៃការផ្លាស់ប្ដូរ ប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ និងជាសមាសភាពដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញ និងពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកជំទាវ ពេជ ចន្ទមុន្នី អំពាវនាវឱ្យគ្រប់តួអង្គទាំងអស់គ្នាចាំបាច់ត្រូវទទួលស្គាល់ គាំទ្រ និងផ្ដល់តម្លៃ ព្រមទាំងបង្កបរិយាកាសងាយស្រួលឱ្យស្ត្រី និងក្មេងស្រី បានចូលរួមដោយពេញលេញ និងទទួលភាគផលដោយស្មើភាពពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យសំដៅឆ្ពោះទៅពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»។

គួរជ្រាបថា ទិវាអន្តរជាតិនារី ៨មីនា លើកទី១១៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕
ដោយ៖ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់