Connect with us

កីឡា

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ពាន​រង្វាន់​មហាជន​៤​ទល់ Wurks Special Volleyball Cup រដូវ​កាល​ទី​២ ឆ្នាំ​២០២៥ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនានេះ​ដោយ​ចាប់​ផ្តើម​ដំបូង​នៅ​មណ្ឌល​ភូមិ​ភាគ​ខេត្ត​ពោធិ៍​សាត់។

តាម​ការ​ឲ្យ​ដឹង​ពី​លោកណ អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ថា ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​​មហា​ជននេះ​កាល​ពី​លើក​ទី​១​​មាន​ក្រុម​ចូល​រួម​តែ​១២​ប៉ុណ្ណោះ ប៉ុន្តែ​ចូល​រដូវ​កាល​ទី​២​កាល​ពី​ឆ្នាំ​​២០២៤​មាន​ក្រុម​ចូល​រួម​រហូត​ដល់​ជាង​៥០។ សម្រាប់​រដូវ​កាល​ទី​៧ ឆ្នាំ​២០២៥​នេះ​គឺ​បន្ត​កើន​ឡើង​រហូត​ដល់​៧៨​ក្រុម។ ប្រសិន​បើ​ទុក​ពេល​វេលា​ឲ្យ​ចុះ​ឈ្មោះ​បន្ថែម​ទៀត​នោះ ប្រហែល​ជា​អាច​កើន​ឡើង​ដល់​៩០​ទៅ​១០០ក្រុម​ក៏​ថា​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​សហព័ន្ធ​បាល់ទះ​កម្ពុជា​រូប​នេះ​បាន​ចាត់​ទុក​ការ​ចូល​រួម​កាន់​តែ​ច្រើន​ពី​អ្នក​និយម​លេង​បាល់ទះ​ទូទាំង​ប្រទេស​គឺ​ជា​ផ្នែក​ដ៏សំខាន់​ដែល​បញ្ជាក់​ពី​បាល់ទះ​កម្ពុជា​បាន​កើន​ឡើង​ទាំង​គុណភាព និង​បរិមាណ។ កត្តា​នេះ​ហើយ​ទើប​បានជំរុញ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​កំណត់​លក្ខខណ្ឌ​ថ្មី​បន្ថែម​ដើម្បី​ជំរុញ​ឲ្យ​បាល់ទះ​កម្ពុជា​នា​ពេល​ខាង​មុខ​កាន់​តែ​មាន​គុណភាព​ខ្លាំង​ឡើង។

លោក អាំង សិរីសិដ្ឋ បាន​និយាយ​ថា ៖«គ្រូ​បង្វឹក ឬអ្នក​ដឹក​នាំ​ក្រុម​បាល់ទះ​កម្ពុជា​បច្ចុប្បន្នទុក​ចិត្ត​កីឡាករ​រៀម​ច្បង ស្មាត់​ចាស់​ៗ។ ពួក​គាត់​តែង​តែ​ដាក់​ឲ្យ​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​លេង​នៅ​លើ​ទី​លាន ដូច្នេះ​ឱកាស​នៃ​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​ក្មេង​ៗ​អត់​មាន​ច្រើន​ទេ។ ជា​ទូទៅ​យើង​ឃើញ​អីចឹង ប៉ុន្តែ​ព្រឹត្តិការណ៍នេះ យើង​​នឹង​កំណត់​លក្ខន្តិកៈ​ឲ្យ​កីឡាករ​ចាស់​ៗបាន​លេង​តែ១​នាក់​ប៉ុណ្ណោះ​នៅ​លើ​ទី​លាន។ ក្នុង​មួយ​ក្រុម​មាន​កីឡាករ​ចាស់​បទ​ពិសោធ​ច្រើន​តែ​២​នាក់​ប៉ុណ្ណោះ ហើយ​អាច​លេង​នៅ​លើ​ទី​លាន​តែ​១​នាក់។ ចង់​មិន​ចង់​ក៏​ត្រូវ​តែ​ផ្តល់​ឲ្យ​យុវជន​ចូល​លេង​ដែរ»។

«ខ្ញុំ​ចង់​ឲ្យ​ប្រកួត​ប្រជែង​មាន​ការ​ប្រកួត​ប្រជែង​គ្នា ពី​ព្រោះ​យុវជន​បង្ហាញ​ស្នាដៃ​នៅ​លើ​ទី​លាន​កាន់​តែ​ល្អ​ប្រសើរ ពួក​គាត់​នឹង​ទាញ​ចំណាប់​អារម្មណ៍​ពី​គ្រូ​បង្វឹក។ ដូច្នេះ​នៅ​ពេល​មាន​ព្រឹត្តិការណ៍​ធំ​ៗ ពួក​គាត់​មាន​ឱកាស ហើយ​លែង​ក្លាយ​ជា​កីឡាករ​បម្រុង​ទៀត​ហើយ។ ការ​កែ​ប្រែ​លក្ខខណ្ឌ​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​តាម​បណ្តា​ខេត្ត​ឈ្នះ​ពាន ពី​ព្រោះ​ពួក​គាត់​ពេល​មក​លេង​ប៉ះ​កីឡាករ​រៀម​ច្បង​ បទ​ពិសោធ​ច្រើន​ជា​កីឡាករ​ជម្រើស​ជាតិ ពួក​គាត់​បាន​ធ្លាក់​ទឹក​ចិត្ត ចាញ់​មុន​ការ​ប្រកួត​បាត់​ទៅ​ហើយ។ អីចឹង​យើង​ធ្វើ​បែប​នេះ​គឺ​ជំរុញ​ លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​មាន​ស្មារតី មាន​សេចក្តី​សង្ឃឹម​ក្នុង​ការ​ប្រកួត​ប្រជែង»។

​ឆ្នាំ​២០២៥​នេះ​មិន​ត្រឹម​តែ​កើន​ឡើង​ចំនួន​ក្រុម​ចូល​រួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​តែ​ប្រាក់​រង្វាន់​ក៏​កើន​ឡើង។ កាលពីឆ្នាំមុនត្រឹមតែ១១លានរៀល ប៉ុន្តែឆ្នាំនេះបានកើនឡើងដល់១៥លានរៀល សម្រាប់ក្រុមជ័យលាភីនៅតាមភូមិភាគ។ ចំណែក​ជុំ​ផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ កាលពីឆ្នាំមុនចំនួន៥០លានរៀល ប៉ុន្តែឆ្នាំនេះបានកើនឡើងដល់៧០លានរៀល។

សមាគម-ក្លិប-ក្រុមចំនួន ៧៨ក្រុម ដោយបែងចែកជាមណ្ឌល​​ដូច​ខាង​ក្រោម៖

  • មណ្ឌលខេត្តពោធិ៍សាត់
  • មណ្ឌលខេត្តសៀមរាប
  • មណ្ឌលខេត្តកំពង់ចាម
  • មណ្ឌលខេត្តកណ្ដាល
  • មណ្ឌលខេត្តកែប

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា១៨ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

កីឡា១៨ នាទីutes មុន

ឱកាស​មក​ដល់​ហើយ! ​អ្នក​ចង់​ចាប់​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​អាច​ទៅ​ធ្វើតេស្ត​សមត្ថភាព​​បាន​…

ព័ត៌មានជាតិ២១ នាទីutes មុន

គម្រោងប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ដែលផ្ដល់ផលទាំងកសិកម្ម និងឧស្សាហកម្ម

សន្តិសុខសង្គម២៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម