កីឡា
ឱកាសមកដល់ហើយ! អ្នកចង់ចាប់ក្ដីស្រមៃក្លាយជាកីឡាករបាល់ទះអាជីពអាចទៅធ្វើតេស្តសមត្ថភាពបាន…
វិស័យបាល់ទះនៅកម្ពុជាកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពខ្លាំងទៅៗបណ្ដាក្លឹបបាល់ទះអាជីពក៏មានកាន់តែច្រើន និងអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងដូចគ្នា។ រាល់ព្រឹត្តិការណ៍ នៃការប្រកួតពានរង្វាន់នានាតែងតែមានការតាមដាន និងចូលទស្សនាគាំទ្រពេញៗ។

រូបភាពហ្វេសបុកផេក ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ជាមួយគ្នានេះដែរក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រកាសលើហ្វេសបុកផេកផ្លូវការរបស់ខ្លួននៅប៉ុន្មានម៉ោងមុននេះស្វែងរកយុវជនដែលមានចំណាប់អារម្មណ៍ និងកាយសម្បទាអំណោយផល ចង់ចាប់អាជីពលើវិថីបាល់ទះអាចទៅធ្វើតេស្ដសមត្ថភាពបាន។ ក្នុងលក្ខណនៃការធ្វើតេស្ដសមត្ថភាពនេះដែរយុវជនត្រូវមានអាយុ៖
ទី១ អាយុពី ១៣ ដល់ ១៥ឆ្នាំ មានកម្ពស់ចាប់ពី ១,៨០ Cm ឡើងទៅ។
ទី២ អាយុចាប់ពី ១៥ ដល់ ១៧ឆ្នាំ មានកម្ពស់ចាប់ពី ១,៨៥ Cm ឡើងទៅ។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើការតេស្ដសមត្ថភាពនេះអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ ឬ តេឡេក្រាម ០៧១ ៨០៨ ៤២ ៦៦៕




រូបភាពហ្វេសបុកផេក ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម