ព័ត៌មានអន្ដរជាតិ
អ្នកស្រុក៣ភូមិរត់ចោលផ្ទះ ពីយោធាមីយ៉ាន់ម៉ាសងសឹកក្រោយទាហាន៤នាក់ស្លាប់
អ្នកស្រុកជាង១៥០០នាក់មកពីភូមិចំនួន៣នៅតំបន់ប្រជុំជន Pekon ក្នុងរដ្ឋ Shan បានរត់ចោលផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានប្តេជ្ញាសងសឹកក្រោយពេលទាហានរបស់ពួកគេ៤នាក់បានស្លាប់កាលពីថ្ងៃទី១៥ ខែមីនា។

របបយោធាបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានបាត់ការទាក់ទងជាមួយទាហាន៤នាក់ក្នុងនោះមានមន្ត្រី២នាក់បានធ្វើដំណើរទៅតំបន់ប្រជុំជន Pekon ដើម្បីប្រកាសពីបញ្ហារដ្ឋបាល ក្រោយពេលទទួលបានរបាយការណ៍មួយថា ពួកគេកំពុងប្រឈមនឹងហ្វូងមនុស្ស។
យោធានិយាយថា ខ្លួនបានរកឃើញសាកសពរបស់ទាហានទាំង៤នាក់នោះត្រូវបានចងដោយខ្សែពួរនៅជ្រោះមួយជិតភូមិ Lelhton ហើយរថយន្តរបស់ពួកគេត្រូវបានដុតទម្លាក់ទៅក្នុងជ្រោះ។
អ្នកស្រុក៤នាក់ត្រូវបានឃុំខ្លួន និង៤នាក់ផ្សេងទៀតត្រូវបានសួរចម្លើយ។ របបយោធាបានគំរាមចាត់វិធានការខ្លាំងក្លាដើម្បីប្រឆាំងនឹងអ្នកពាក់ព័ន្ធ។

ប្រភពបាននិយាយថា ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ដែលយោធាបានអះអាងថា ទាហាន៤នាក់បានបាត់ខ្លួន បានវាយឆ្មក់លើភូមិមួយចំនួននៅរដ្ឋ Shan ជិតព្រំប្រទល់រដ្ឋ Kayah ដោយបានប្រើឧស្ម័នទឹកភ្នែក បាញ់គ្រាប់ជ័រ និងគ្រាប់ពិតប្រឆាំងនឹងអ្នកភូមិដែលតវ៉ាជំទាស់នឹងការពង្រាយកម្លាំងរបស់ពួកគេ។
តាមសេចក្តីរាយការណ៍ថា ទាហានបានកាន់កាប់វិហារយេស៊ូ សាលារៀន និងផ្ទះដើម្បីដាក់កម្លាំងរបស់ខ្លួនដែលបណ្តាលឲ្យអ្នកភូមិជាច្រើនបានរត់ចោលផ្ទះសម្បែង។
នៅថ្ងៃព្រហ្បតិ៍ អ្នកភូមិ២០នាក់ និងលោក Ko Khun Myo Hlaing Win សមាជិកគណកម្មាធិការកុបកម្មប្រឆាំងយោធានៅរដ្ឋ Kayah State បានពិគ្រោះយោបល់ជាមួយយោធាដើម្បីធានាឲ្យដោះលែងអ្នកភូមិដែលត្រូវបានឃុំខ្លួន។

លោក Ko Khun Myo Hlaing Win ដែលត្រូវបានដោះលែងនៅថ្ងៃទី១៩ ខែមីនា បាននិយាយនៅថ្ងៃអាទិត្យ ម្សិលមិញថា អ្នកភូមិត្រូវបានយោធាធ្វើទារុណ្ឌកម្មរហូតដល់សន្លប់ និងនិយាយលែងកើតកំឡុងពេលសួរចម្លើយ។
លោកថា អ្នកភូមិ១៨នាក់ក្នុងចំណោម២០នាក់ត្រូវបានដោះលែង បន្ទាប់ពីស៊ើបអង្កេតរួច។
កម្លាំងទាហានប្រហែលជា២០០នាក់ត្រូវបានដាក់ពង្រាយនៅភូមិ Lelhton។
អ្នកស្រុកជាង១៥០០នាកនៅភូមិ Lethton, Wari Taung Chay និង Saungkan បានរត់គេចចោលផ្ទះសម្បែង ដោយភ័យខ្លាចយោធាចាប់ខ្លួន។
លោក Ko Khun Myo Hlaing Win និយាយថា ៖«យោធាត្រូវដកចេញពីភូមិ ទើបអ្នកស្រុកអាចវិលត្រលប់ចូលភូមិវិញ»។
នៅតំបន់ Sagaing អ្នកស្រុករាប់ពាន់បានរត់ចេញពីភូមិចំនួន៥នៅតំបន់ប្រជុំជន Depayin បន្ទាប់ពីយោធាបានដាក់ពង្រាយកម្លាំងដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុដែលបណ្តាលឲ្យប៉ូលិស២នាក់បានស្លាប់ និងមេប៉ូលិសម្នាក់របួសនៅថ្ងៃទី១៧ ខែមីនា។
ចាប់តាំងពីរដ្ឋប្រហារ១កុម្ភៈមក អ្នកតវ៉ាជាង២៤០នាក់ហើយត្រូវបានកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច