ព័ត៌មានជាតិ
ទូតអង់គ្លេស៖ ជំនាញភាសាអង់គ្លេសអាចពង្រីកឱកាសយ៉ាងទូលំទូលាយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយជោគជ័យ
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជំនាញភាសាអង់គ្លេសអាច
ពង្រីកឱកាសយ៉ាងទូលំទូលាយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយជោគជ័យ។

ថ្លែងក្នុងសន្និសីទ CamTESOL លើកទី២១ ដោយមានប្រតិភូជាតិ និងអន្តរជាតិប្រមាណ ១៦០០ នាក់មកពី ៤០ ប្រទេសជុំវិញពិភពលោកចែករំលែកនូវនវានុវត្តន៍ និងពង្រឹងទំនាក់ទំនងដើម្បីអនាគតនៃវិស័យអប់រំភាសាអង់គ្លេសក្រោមប្រធានបទ «នវានុវត្តន៍ កិច្ចសហការ និងកំណែទម្រង់សម្រាប់អនាគតនៃវិស័យអប់រំភាសាអង់គ្លេស» ឬ «Shaping the Future of ELT: Innovation, Collaboration, and Transformation»កាលពីពេលថ្មីៗនេះ
លោកឯកអគ្គរាជទូតអង់គ្លេសបានបន្តថា «សន្និសីទ CamTESOL ជាវេទិកាដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងជំរុញការអភិវឌ្ឍន៍ប្រទេស។ ខណៈកម្ពុជារក្សាបានតម្លៃ និងអត្តសញ្ញាណវប្បធម៌ជាតិដ៏ថ្លៃថ្លា ជំនាញភាសាអង់គ្លេសអាចពង្រីកឱកាសយ៉ាងទូលំទូលាយដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយជោគជ័យ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំផងដែរ។»

សន្និសីទ CamTESOL លើកទី ២១ ជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំឈានមុខគេសម្រាប់អភិវឌ្ឍន៍ជំនាញលើវិស័យអប់រំភាសាអង់គ្លេស (ELT) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)នាខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយស្ថាប័នអប់រំ អាយ ឌី ភី ជាស្ថានប័នឈានមុខគេលើពិភពលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេស ខណៈកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទ CamTESOL ជាង ២ទសវត្សរ៍បង្ហាញពីការរីកចម្រើន ការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីឧត្តមានុវត្តន៍ និងការសិក្សាស្រាវជ្រាវចុងក្រោយបំផុតក្នុងវិស័យ ELT។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ អាយ ឌី ភី និងសាលាអេស៊ីអ៊ី និងជាស្ថាបនិកនៃសន្និសីទ CamTESOL បានលើកឡើងថា «ប្រធានបទឆ្នាំនេះឆ្លុះបញ្ចាំងការទទួលយកនូវការផ្លាស់ប្តូរ ពិសេសតួនាទីនៃបញ្ញាសិប្បនិម្មិតក្នុងការលើកកម្ពស់ការបង្រៀន និងសិក្សាភាសាអង់គ្លេស។ បើទោះបីជាបច្ចេកវិទ្យាជឿនលឿនឥតឈប់ឈរ
គ្រូបង្រៀនល្អ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំ។ ហេតុដូចនេះគោលដៅរួមរបស់យើង គឺធានាបានការពង្រឹងស្មារតី និងជំនាញដើម្បីបន្តអភិវឌ្ឍវិស័យអប់រំភាសាអង់គ្លេសកាន់តែប្រសើរសម្រាប់ពេលអនាគត»។

លោកបានបន្តថា សន្និសីទដ៏ធំនេះ បានរួមបញ្ចូលនូវការធ្វើបទបង្ហាញជាង ៥៥០ ដែលមានប្រធានបទ ២១ ផ្សេងៗគ្នា ប្រមូលផ្តុំដោយគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT)
និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន សាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស អ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីទ្បា និងអ្នកអប់រំភាសាអង់គ្លេសកម្រិតអន្តរជាតិ ដែលមានបំណងបង្កើត
និងពង្រឹងនូវទំនាក់ទំនងក្នុងផ្នែកបង្រៀនភាសាអង់គ្លេស (ELT) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាមានប្រសាសន៍ថា «CamTE
SOL ជាសន្និសីទធំបំផុតសម្រាប់វិស័យ ELT ដែលជំរុញការអភិវឌ្ឍវិជ្ជាជីវៈកើនឡើងគួរអោយកត់សម្គាល់ដោយប្រមូលផ្តុំនូវប្រតិភូមកពីជុំវិញពិភពលោកធ្វើបទបង្ហាញលើប្រធានបទជាច្រើនជំរុញការចែករំលែកគំនិតថ្មីៗប្រកបដោយប្រសិទ្ធភាពខ្ពស់»។

លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា «យោងតាមពាក្យសំដីរបស់ Albert Einstein យើងមិនអាចដោះស្រាយបញ្ហាដោយការគិតដដែលៗនោះឡើយ ហើយការច្នៃប្រឌិត គឺជាចំណុចសំខាន់សម្រាប់ការដោះស្រាយបញ្ហា ខណៈដែលការសហការជាមួយគ្នា អាចអោយយើងរៀនពីគ្នាទៅវិញទៅមក។
ការផ្លាស់ប្តូរតាមរយៈការអនុវត្តគំនិតថ្មីៗយ៉ាងមានប្រសិទ្ធិភាព គឺជាសេចក្តីសម្រេចយ៉ាងសំខាន់។ CamTESOL
គ្របដណ្តប់លើគោលការណ៍ទាំងនេះ ដើម្បីធានាថាការបង្រៀនភាសាអង់គ្លេស (ELT) នឹងបន្តរីកចម្រើននៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន»។
នៅក្នុងសន្និសីទ CamTESOL ក៏មានវាគ្មិនក្នុងកិច្ចពិភាក្សាពេញអង្គរួមមាន Dr.Ania Lian ជានិពន្ធនាយក និងអនុប្រធាននៃ Asia CALL និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃ Charles Darwin University លោក Adam
Kilburn ជានាយកប្រតិបត្តិប្រចាំ NEAS Australia, Dr. Nick Saville នាយកផ្នែក Thought Leadership នៃ Cambridge University Press and Assessment និងជាអគ្គលេខាធិការនៃ Association of Language Testers in Europe (ALTE) និងលោក Stephen Heap នាយកនៃ
IDLTM Online Australia ព្រមទាំងវាគ្មិនជាច្រើនទៀត។

រយៈពេល ២១ឆ្នាំបន្ទាប់ពីការបង្កើតសន្និសីទ CamTESOL នេះ ស្ថាប័នអប់រំអាយ ឌី ភី (IDP Education)
សម្តែងការសាទរចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក និងស្ថាប័ននានាជាច្រើន ព្រមទាំងអ្នកដែលពាក់ព័ន្ធនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិទាំងមូល។ ការគាំទ្រជាបន្តបន្ទាប់នេះ បានរួមចំណែកយ៉ាងធំធេងនៅក្នុងការរីកចម្រើនលូតលាស់ជាបន្ត និងភាពល្បីល្បាញរបស់សន្និសីទនេះ ក៏ដូចជាបានរួមចំណែកទៅក្នុងការបង្រៀន និងការរៀនភាសាអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា សន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី២២ នឹងធ្វើទ្បើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «The Future of English Language Teaching in the Digital Era: Empowering Teaching and
Transforming Learners»៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត