Connect with us

កីឡា

Rooney ទទូចឱ្យ Man UTD យកអតីតកីឡាករខ្លួនមួយរូបមកវិញ ដើម្បីជួយតំបន់ប្រយុទ្ធ

បានផុស

នៅ

វីរបុរសក្រុម Manchester United លោក Wayne Rooney ពិតជាចង់ឃើញខ្សែប្រយុទ្ធក្រុម Brighton កីឡាករ Danny Welbeck មកលេងនៅទឹកដី Old Trafford ជាថ្មី ក្រោមការដឹកនាំរបស់លោក Ruben Amorim ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​ Man UTD បច្ចុប្បន្នកំពុងមានបញ្ហាជាច្រើននៅត្រង់តំបន់ប្រយុទ្ធកណ្តាល ដោយកីឡាករភាគច្រើនលេងពុំទាន់ត្រូវជើងគ្នាល្អ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់វ័យ៣៩ឆ្នាំ លោក Ruben Amorim។ កាលពីថ្ងៃ ចន្ទ ទី៣ ខែ​កុម្ភៈ​ ពួកគេទើបតែធ្លាក់ចេញពីពាន FA Cup ត្រឹមជុំទី ៥ បន្ទាប់ពីបញ្ចប់ការប្រកួត ១២០ នាទីស្មើគ្នាជាមួយ Fulham ១-១ និងចាញ់នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣-៤។

ស្របពេល Man UTD កំពុងជួបបញ្ហានៅត្រង់តំបន់ប្រយុទ្ធ លោក Rooney បានសម្លឹងឃើញ Danny Welbeck ដែលជាអតីតខ្សែប្រយុទ្ធមួយរូបរបស់បិសាចក្រហមកាលពីអតីតកាលថា រូបគេនៅតែជាកីឡាករ ដែលមានសក្តានុពល និងអាចជួយក្រុមបាន ប្រសិនក្រុមម្ចាស់​ជើង​ឯក​លីគកំពូល​អង់គ្លេស ២០ សម័យចុះកុងត្រាយកគាត់មកវិញ។

ទាក់ទងនឹងរឿងខាងលើ លោក Rooney បានមានប្រសាសន៍នៅអំឡុងពេលប្រកួតយ៉ាងដូច្នេះថា ៖«Danny គឺជាកីឡាករដ៏អស្ចារ្យ ដែលខ្ញុំធ្លាប់លេងជាមួយ។ និយាយដោយស្មោះត្រង់ ខ្ញុំប្រហែលជានៅតែចង់ឃើញគាត់​លេង​នៅទីនេះលេងឱ្យ Manchester United ។ គាត់ស៊ុតបញ្ចូលទីបានពេញមួយអាជីពរបស់គាត់ នៅដើមនៃអាជីពរបស់គាត់។ គាត់មានបញ្ហារបួស ប៉ុន្តែមើលទៅគាត់ហាក់ដូចជាបានយកឈ្នះលើវាទាំងស្រុង ហើយឥឡូវនេះគាត់កំពុងមានរដូវកាលដ៏អស្ចារ្យ»។

គួរបញ្ជាក់ថា ការប្រកួតវគ្គ១៦ ក្រុមចុងក្រោយក្នុងពាន FA Cup បានបញ្ចប់ជាផ្លូវការហើយ ខណៈការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖
Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម