ព័ត៌មានអន្ដរជាតិ
នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចូលចតនៅកូរ៉េខាងត្បូង បង្ហាញសាច់ដុំកម្លាកូរ៉េខាងជើង
នាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson បានទៅដល់កំពង់ផែទីក្រុងប៊ូសានក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ ដែលនេះត្រូវគេមើលឃើញថាជាការបង្ហាញយុទ្ធសាស្ត្រនៃកម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង។

ការទៅដល់នៃនាវាអាមេរិក ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងកាលពីប៉ុន្មានថ្ងៃមុនបានបាញ់សាកល្បងមីស៊ីលគ្រូសផ្លោងចូលសមុទ្រលឿងនៅឆ្នេរភាគខាងលិចនៃឧបទ្វីបកូរ៉េ។
វាគឺជានាវាផ្ទុកយន្តហោះអាមេរិកដំបូងគេដែលចូលចតនៅកំពង់ផែកូរ៉េខាងត្បូង គិតចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅក្នុងអាណត្តិទីពីររបស់លោកកាលពីខែមករា។
បើយោងតាមកងទ័ពជើងទឹកកូរ៉េខាងត្បូង ដំណើរទស្សនកិច្ចរបស់ USS Carl Vinson គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏មុតមាំងរបស់អាមេរិក ក្នុងការពង្រីកការរារាំង និងដើម្បីបង្ហាញពីការត្រៀមខ្លួនដោយសម្ព័ន្ធភាពយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងកូរ៉េខាងជើង។
នាវា USS Carl Vinson ត្រូវបានអមដំណើរដោយនាវាចម្បាំងបំពាក់មីស៊ីល USS Princeton និងនាវាពិឃាត USS Sterett។
លោក Michael S. Wosje មេបញ្ជាការក្រុម Carrier Strike Group One ដែលដឹកនាំនាវា USS Carl Vinson បាននិយាយនៅថ្ងៃចន្ទនេះថា៖ «ច្បាស់ណាស់វត្តមានរបស់យើងនៅទីនេះនៅទីក្រុងប៊ូសាន បង្ហាញពីសម្ព័ន្ធភាពដ៏រឹងមាំរវាងសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក និងឱកាសរបស់យើងក្នុងការបណ្តុះបណ្តាល និងប្រតិបត្តិការរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង»៕
ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចូលសមុទ្រលឿង បង្ហាញពីការត្រៀមខ្លួនប្រឆាំងនឹងសត្រូវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត