Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

បានផុស

នៅ

ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សារព័ត៌មាន Fox News ចុះផ្សាយកាលពីថ្ងៃចន្ទទី៣ខែមីនាឆ្នាំ២០២៥ថា ពេលនេះ សហរដ្ឋអាមេរិក ទាមទារឲ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវចេញវីដេអូសុំទោសប្រមុខសេតវិមាន Doanld Trump ជាសាធារណៈទើបប្រធានាធិបតីរូបនេះសុខចិត្ត មុននឹងជួបប្រជុំគ្នាម្តងទៀត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។

លោក Zelensky (ឆ្វេង) ជាមួយលោក Trump (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Fox លោក Peter Doocy រាយការណ៍ថា «ពិតណាស់ មានហេតុការណ៍កើតឡើងក្នុងសេតវិមាន ជុំវិញការកាត់ផ្តាច់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តក្នុងទីក្រុងកៀ ហើយមន្ត្រីជាន់ខ្ពស់ម្នាក់នៅទីនោះបានប្រាប់ខ្ញុំថា កិច្ចព្រមព្រៀងធនធានរ៉ែនឹងមិនលេចចេញជារូបរាងឡើយ បើលោក Zelensky មិនព្រមអង្គុយមុខកាមេរ៉ា ហើយសុំទោសជាសាធារណៈចំពោះទង្វើរបស់គាត់នៅក្នុងការិយាល័យពងក្រពើនោះទេ»។

យ៉ាងណា ជុំវិញរឿងនេះដែរ មេដឹកនាំអ៊ុយក្រែន ធ្លាប់ព្រលយពាក្យហើយថា លោកមិនជំពាក់ការសុំទោសលោក Trump ឬអនុប្រធានាធិបតីអាមេរិក JD Vance ឡើយ។

លោក Zelensky (ឆ្វេង) ជាមួយលោក Trump (រូបថត៖ Reuters)

ទោះបែបនេះ លោក Zelensky បានឲ្យដឹងថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនជានិច្ចដើម្បីស៊ីញេកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក ទោះថ្ងៃមុនមានការទាស់សម្តីគ្នាជាមួយលោក Trump ក៏ដោយ។

កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ លោក Zelensky ប្រាប់ BBC ថា «កិច្ចព្រមព្រៀងដែលមាននៅលើតុ នឹងនៅតែចុះហត្ថលេខា ប្រសិនបើភាគីទាំងពីរត្រៀមខ្លួនរួចរាល់។ វាគឺជាគោលនយោបាយរបស់យើងក្នុងការបន្តនូវអ្វីដែលបានកើតឡើងកាលពីអតីតកាល។ ប្រសិនបើ​យើង​យល់ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​រ៉ែ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចុះ​ហត្ថលេខា​លើ​វា»។

លោក Zelensky (ឆ្វេង) ជាមួយលោក Trump (រូបថត៖ Reuters)

តាមពិតកាលពីថ្ងៃសុក្រ លោក Zelensky បានទៅទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែរឿងរ៉ាវមិនដូចការរំពឹងទុកឡើយ ដោយវាបានប្រែក្លាយទៅជាជម្លោះយ៉ាងក្តៅគគុក កក្រើកពិភពលោកទៅវិញ។

ជម្លោះបានចាប់ផ្តើមនៅ​ពេលលោក Trump ចោទ​លោក Zelensky ថា​មិនចេះ​ដឹង​គុណដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទោះទើបឈ្លោះជាមួយ Trump តែ Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនស៊ីញេកិច្ចព្រមព្រៀងរ៉ែ ជានិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ នាទីute មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម