Connect with us

ព័ត៌មានអន្ដរជាតិ

OPEC+ ​នឹង​បន្តគម្រោងដំឡើងផលិតកម្មប្រេង​ជាថ្មី ចាប់ពីខែក្រោយ

បានផុស

នៅ

អង្គការ​នៃប្រទេស​នាំចេញ​ប្រេង​កាត និងសម្ព័ន្ធ​មិត្ត​ (OPEC+) គ្រោង​នឹង​បន្ត​គម្រោង​ដំឡើងផលិតកម្ម​ប្រេង​របស់​ខ្លួនជាថ្មី ចាប់ពីខែ​មេសាទៅ ចំពេល​ដែល​​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ដាក់សម្ពាធ​ឱ្យ​ប្លុក​​បង្កើន​ផលិតកម្មដើម្បីទម្លាក់តម្លៃប្រេង​។ នេះបើតា​មការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ ​OPEC ​សមាជិកចំនួន ៨ របស់​ OPEC + ដែលរួម​បញ្ចូល​ទាំង​រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត​ ​បាន​បើកកិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​វិដេអូ​កាលពីថ្ងៃចន្ទ ហើយបានយល់ព្រមដើម្បីបន្ត​ដំឡើងផលិតកម្មប្រេង​តាម​គម្រោង​នៅខែមេសា​។ ​រ៉យទ័រ​បាន​គណនា​ថា​ ការដំឡើងនេះ មាន​ប្រមាណ ១៣៨ ០០០ បារ៉ែល/ថ្ងៃ។

គេមើលឃើញថា​ តម្លៃប្រេងត្រូវ​បាន​ជួញដូរក្នុងចន្លោះពី ៧០-៨២ ដុល្លារ/បារ៉ែល​ ក្នុងរយៈពេល​​ជាច្រើន​សប្ដាហ៍ចុង​ក្រោយ​នេះ ​ដោយ​មាន​ការស្រពិចស្រពិល​ជុំវិញ​ការផ្លាស់ប្តូរសំខាន់ៗចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសផលិតប្រេងធំៗ ដូចជា​ អ៊ីរ៉ង់ រុស្ស៊ី និងវេណេហ្ស៊ុយអេឡា ក៏ដូចជាពន្ធលើទំនិញ​ចិន​ ដែល​អាច​ធ្វើ​ឱ្យ​តម្រូវការប្រេង​ធ្លាក់ចុះជាដើម។ ​

តម្លៃប្រេង​បាន​ឡើង​ដល់​ ៨២ ដុល្លារ/បារ៉ែល ដែលជា​តម្លៃ​ខ្ពស់​បំផុតរាប់ខែ កាលពីខែមករា នៅពេលអតីត​​ប្រធានាធិបតីអាមេរិក​ លោក ចូ បៃដិន បាន​កំណត់​គោលដៅទណ្ឌកម្មជុំថ្មីលើ​វិស័យ​ប្រេង​ឆៅរុស្ស៊ី​។ យ៉ាង​ណា​មិញ​ ប្រេង​បាន​ធ្លាក់ចុះ​តម្លៃតាំងពីពេលនោះមក បើទោះបីជា​ការធ្លាក់ចុះ​នៅតែមាន​កម្រិត​ ដោយសារតែបញ្ហាផ្សេងៗ រួមទាំងជម្លោះភូមិសាស្រ្តនយោបាយ និង​ភាព​ស្រពិចស្រពិលនៃគោលនយោបាយរបស់​ ត្រាំ ជាដើម។ លោក ត្រាំ ដែលមាន​គម្រោងបង្កើនផលិតកម្មប្រេងអាមេរិក ទាមទារ​ម្ដងហើយម្ដង​ទៀត ឱ្យ OPEC+ បង្កើន​ផលិតកម្ម រាប់តាំងពីលោក​ឡើងកាន់អំណាច​។

គួរ​គូស​បញ្ជាក់ថា​ វា​នឹង​ក្លាយ​ជា​ការ​ដំឡើង​ផលិតកម្មប្រេង​ជាលើកដំបូង​រាប់​តាំងពីការប្រកាសកាត់បន្ថយ​នៅខែតុលា ឆ្នាំ ២០២២​។​ OPEC+ បាន​ចាប់ផ្ដើមការកាត់បន្ថយ​ផលិតកម្ម​ក្នុងឆ្នាំ ២០២០ នៅពេល​តម្រូវការប្រេង​សកលធ្លាក់ចុះ​ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩ ប៉ុន្តែក្រោយ​មក​បង្កើនវិញ ជាពិសេសនៅពេលប្រេងឡើងថ្លៃ ក្នុងអំឡុង​ពេល​រុស្ស៊ីឈ្លានពានអ៊ុយក្រែនថ្មីៗនៅដើមឆ្នាំ ២០២២​។ យ៉ាងណា​មិញ​ តម្លៃប្រេង​បាន​ធ្លាក់ចុះ​នៅចុង​ឆ្នាំដដែល នៅពេល​មាន​ការប្រួលបារម្ភពីសេដ្ឋកិច្ចសកល ហើយចាប់តាំងពី​ពេល​នោះមក​ អង្គការ OPEC+ បាន​កាត់បន្ថយ​ផលិតកម្មប្រេង​ប្រមាណ ៥,៨៥ លាន​បារ៉ែល/ថ្ងៃ ​ឬប្រហែល ៥,៧ ភាគរយ នៃការផ្គត់​ផ្គង់​របស់​ពិភព​លោក​ ដើម្បីជំរុញ​តម្លៃប្រេង​លើទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

OPEC+
ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

OPEC+ ​នឹង​បន្តគម្រោងដំឡើងផលិតកម្មប្រេង​ជាថ្មី ចាប់ពីខែក្រោយ

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ឈាង រ៉ា ណែនាំឱ្យមន្ត្រីសុខាភិបាល បន្តទប់ស្កាត់ជំងឺឆ្លងដែលធ្លាប់មានកុំឱ្យកើតឡើងវិញ និងត្រៀមខ្លួនការពារជំងឺឆ្លងថ្មីៗ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ច្រឡោត​នឹង​សម្ដី​លោក ហ្សេលេនស្គី ដែល​ថា​ការ​បញ្ចប់​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ទៀត

សេចក្ដីជូនដំណឹង១០ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពី ការដេញថ្លៃការផ្គត់ផ្គង់សំលៀកបំពាក់ការពារសុវត្ថិភាព និងសម្ភារៈអ្នកជំងឺ ជូនមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥

ច្រកត្រពាំងស្រែ
ព័ត៌មានជាតិ២២ នាទីutes មុន

ច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង ​សិក្សា​កំណត់ទីតាំង​សាងសង់ ប្រើប្រាស់​ហិរញ្ញប្បទានធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី

Sokha Hotels

ព័ត៌មានពេញនិយម