Connect with us

ព័ត៌មានជាតិ

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

បានផុស

នៅ

«វត្តមានស្រ្តីក្នុងការងារគ្រប់វិស័យ គ្រប់កន្លែង និងគ្រប់ពេល ក៏ជាវត្តមានម្ដាយយើង ភរិយាយើង កូនស្រីយើង ឬប្អូនស្រី ក្មួយស្រីយើងដូច្នេះដែរ»។ នេះជាសារអំពាវនាវរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានទាញចេញពីករណីមួយកំពុងផ្ទុះការរិះគន់ពីសំណាក់មហាជន ដោយពិធីករប្រដាល់ម្នាក់និយាយលែបខាយប្រើពាក្យសម្ដីមើលងាយទៅលើនារីជាតារាសម្ដែងមួយរូប ជាសាធារណៈនៅលើវេទិកាប្រដាល់។ ទង្វើនេះ លោក ស សុខា ថា បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់នារីរូបនោះ និងស្រ្តីផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាញចេញពីករណីនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា៖ «មិនថា បុរស ឬស្រ្តី ការខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួននោះ គឺដើម្បីជីវភាពខ្លួនឯង និងក្រុមគ្រួសារនៅឯផ្ទះ ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់សង្គមជាតិ»

លើកឡើងតាមសំណេរលើទំព័រហ្វេសប៊ុក លោក ស សុខា បានរៀបរាប់ថា ច្បាប់ធម្មជាតិ បានបង្កើតឱ្យសង្គមមនុស្ស មានភេទស្រី និងប្រុសជាធម្មតា ទោះអ្នកខ្លះមានអត្តចរិតធម្មជាតិផ្ទុយពីភេទជាក់ស្ដែងក៏ដោយ គឺម្នាក់ៗ មានសិទ្ធិ មានសេរីភាព និងសេចក្ដីថ្លៃថ្នូរស្មើៗគ្នាក្នុងសង្គម។ លោក បានបន្តថា សម្រាប់កម្ពុជាមានច្បាប់ និងបវេណីដូនតាដ៏ល្អដើម្បីការពារសេចក្ដីថ្លៃថ្នូរមនុស្សម្នាក់ៗ។ ដូច្នេះទង្វើទាំងឡាយណា ដែលជ្រុលហួសព្រំដែននៃសិទ្ធិ បំពានលើប្រពៃណី និងសីលធម៌សង្គម ប្រាកដណាស់នឹងទទួលបានមកវិញនូវការប្រតិកម្មតប។

«ខ្មែរយើងថ្លៃថ្នូរណាស់ ខ្មែរយើងជាពូជអំបូរដែលគោរព និងផ្ដល់តម្លៃដល់ស្រ្តីរាប់រយពាន់ឆ្នាំមកហើយ! មេភូមិ មេស្រុក មេខេត្ត មេបា មេកើយ គឺមេដែលសំដៅដល់មាតា គឺមេសំដៅដល់ស្រ្តីដែលបង្កើតបានកូនជំនាន់ក្រោយតៗគ្នារបស់មនុស្ស»។ នេះជាការបន្ថែមរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា។

ក្នុងន័យនេះ លោកប្រមុខក្រសួងមហាផ្ទៃ សង្ឃឹមថា បុរសៗនឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ គ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្រ្តី ហើយខិតខំបង្កលក្ខណៈឱ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈទាំងអស់នៃការបំពេញការងារ និងគ្រប់វត្តមានក្នុងទំនាក់ទំនងសង្គមជាមួយបុរស។

គួរជម្រាបថា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញមកអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវទង្វើ ឬការប្រើប្រាស់ពាក្យសម្ដីអសីលធម៌ ដោយខ្វះការគោរពចំពោះតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីផងដែរ។ សម្ដេចធិបតី សង្កត់ធ្ងន់ថា បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ក៏ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាកាតព្វកិច្ចសីលធម៌របស់ទាំងអស់គ្នា និងដែលត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ វិនាទី មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ នាទីutes មុន

លោក ជួន ណារិន្ទ៖ កត្តាធំចំនួន៣ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

ជីវិតកម្សាន្ដ៦ នាទីutes មុន

ពេជ្រ ចរណៃ ស្នើក្រសួងវប្បធម៌ លើកទឹកចិត្តអ្នកចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ជាលិខិតអរគុណ ឬប័ណ្ណសរសើរ

ជីវិតកម្សាន្ដ២១ នាទីutes មុន

បាត់​ខ្លួនតារាសម្ដែង Long Li Sha ក្រោយធ្វើដំណើរទៅថតកុន នៅភាគពាយ័ព្យប្រទេសចិន

ជួប វុត្ថា
ជីវិតកម្សាន្ដ២៤ នាទីutes មុន

MC Vutha ចេញមុខសុំទោសកញ្ញា មុនីរស្មី ជាលើកទី២ ក្រោយលេងសើចពាក្យសម្តីមិនសមរម្យ

Sokha Hotels

ព័ត៌មានពេញនិយម