Connect with us

កីឡា

មើល​ទៅ​ទំនង​ប៉ះ​គ្នា​!​ កាន់ ម៉េងហុង​ និង យ៉ា ស៊ីន​ ក្រោយ​​បើក​ភ្លើង​ខៀវ​ពី​ឧកញ៉ា ស្រី ចាន់ថន​

បានផុស

នៅ

អ្នក​​លេង​គុន​ខ្មែរ​​ កាន់ ម៉េងហុង​ បង្ហោះ​សារ​លើ​ហ្វេសបុក​ផេក​ផ្ទាល់​ខ្លួន​ថា​ «បើសិនជាការប្រកួត​របស់​ខ្ញុំ និង យ៉ា ស៊ីន កើត​ឡើង​មែន​គួរ​តែ​រៀបចំ​ឲ្យ​ធំ​ទៅ ព្រោះ​មួយ​ឆ្នាំ​ពេញ​ហើយ​ដែល​​ខ្ញុំ​មិន​​​បាន​លេង​កម្មវិធី​ធំ ខ្ញុំ​និយាយ​ចេញ​ពី​ចិត្ត»។ នេះ​ជា​ការ​ស្នើសុំ​មួយ​ផ្នែក​ផង​ និង​ជា​ការ​កម្រ​ប៉ះ​គ្នា​រវាង​ជើងខ្លាំង​ទាំង​ពីរ​។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេសបុក កាន់ ម៉េងហុង

តាម​រយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​កីឡាករ​ កាន់​ ម៉េងហុង​ បែប​នេះ​ក៏​មានការ​ឆ្លើយតប​មក​វិញ​ភ្លាមផង​ដែរ​ពី​លោក​ សេន​ ប៊ុនថេន​ ​គ្រូរបស់​កីឡាករ យ៉ា ស៊ីន​។​ ដោយ​ការ​ឆ្លើយតប​នេះ​ដែរ​គឺ​ក្នុង​ន័យ​ថា​ យល់ព្រម​ចំពោះ​ការ​ប្រកួត​មួយ​នេះ​ និង​ចង់​ឲ្យ​មាន​ការរៀបចំ​ជា​កម្មវិធី​ធំ​ ឬ​​រង្វាន់​លើកទឹកចិត្ត​​ច្រើន។​

រូបភាពហ្វេសបុកលោក សេន​ ប៊ុនថេន

ទាក់ទិន​ទៅ​នឹង​រឿង​នេះ​ ​លោក​ឧកញ៉ា​ ស្រី ចាន់ថន​ ​ម្ចាស់​ក្លឹប​ KKIF​ និង​ជា​​អ្នក​គ្រប់គ្រង​លើ​កីឡាករ​ កាន់​ ម៉េងហុង​ ផង​នោះ​បាន​បង្ហោះឆ្លើយតប​ទៅកាន់​កូន​សិស្ស​​ខ្លួន​ថា​ «បង​ជូន​តាម​សំណើ​លោក​ប្អូន»។​ យោង​តាម​ការ​ឆ្លើយឆ្លង​ខាង​លើ​នេះ​រវាង​កីឡាករ​ កាន់​ ម៉េងហុង​ និង​ យ៉ា ស៊ីន​ អាច​នឹង​ប៉ះ​គ្នា​នៅ​ពេល​វេលា​សមស្រប​ណា​មួយ​នា​ឱកាស​ខាង​មុខ​នេះ។​

បញ្ជាក់​ដែរ​ថា​ យ៉ា ស៊ីន​ ដែល​ជា​ជនជាតិ​ប៉ាគីស្ថាន​ និង​កំពុង​ហ្វឹកហាត់​ជា​មួយ​លោក​គ្រូ​ សេន​ ប៊ុនថេន​ ​កំពុង​សាង​ភាព​ល្បីល្បាញ​ជា​ខ្លាំង​នៅ​ក្នុង​វិស័យ​គុន​ខ្មែរ​ បន្ទាប់​ពី​ឈ្នះ​កីឡាករ​កម្ពុជា​ និង​បង្ហាញ​ទម្រង់វាយយ៉ាងល្អរួចមក។​ ៣ប្រកួត​របស់​ យ៉ា ស៊ីន នៅ​កម្ពុជា​ ឈ្នះ ប៊ុន​ សុធា​, ចាញ់​ពិន្ទុ​ ហ៊ឹម​ គឹមរៀង​ និង​ចាញ់​ពិន្ទុ​ សែន​ រ៉ាដេត៕ ​

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះMOU ជាមួយរដ្ឋបាលខេត្តសៀមរាប ពង្រឹងការដោះស្រាយបញ្ហាឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

កូរ៉េ​ខាង​ជើង ស្ដី​ឲ្យ​អាមេរិក​ថា​ចេះតែ​បង្ក​រឿង ក្រោយ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះចម្បាំង​នៅ​ប៊ូសាន

ណា សាឌី
ជីវិតកម្សាន្ដ១៤ នាទីutes មុន

ណាសាឌី ស្នើបុរសគ្រប់រូប គួររៀនផ្តល់តម្លៃលេីអាជីពការងារស្រី្តឱ្យបានច្រេីន (មានវីដេអូ)

ព័ត៌មានជាតិ១៥ នាទីutes មុន

និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង

សេដ្ឋកិច្ច៣១ នាទីutes មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម