Connect with us

ព័ត៌មានជាតិ

UNICEF៖ កុមារជាង២០០នាក់​​​ក្នុងតំបន់​សង្គ្រាម​ នៅ​ស៊ូដង់ រងគ្រោះដោយសារ​ការលោភ​​​

បានផុស

នៅ

កុមារ​​ក្នុងប្រទេសស៊ូដង់រាប់រយនាក់ត្រូវបានចាប់រំលោភដោយបុរសប្រដាប់អាវុធមកពីទាំងពីរភាគីជម្លោះក្នុងសង្គ្រាម ចាប់តាំង​ពី​​​ដើម​ឆ្នាំ​២០២៤។ នេះជាអំពើហិង្សាផ្លូវភេទកំពុងត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រនៃសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃ​ទី០៤ខែមីនានេះ។

(រូបភាព៖​ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមកំណត់ត្រាដែលចងក្រងដោយអ្នកផ្តល់ព័ត៌មានអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងប្រទេសស៊ូដង់ មានកុមារចំនួន២២១នាក់ រួមទាំងក្មេងប្រុសត្រូវបានចាប់រំលោភដោយបុរសប្រដាប់អាវុធ​ដែល​ជា​គូ​ជម្លោះ​ក្នុង​​សង្គ្រាម​។

នៅ​ថ្ងៃ​អង្គារនេះ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ(UNICEF) ​ក៏បាន​រាយការណ៍​ពី​ករណី​ដែល​ទាក់​ទង​នឹង​កុមារ​​ដែល​​ត្រូវ​​បាន​គេ​ចាប់​រំលោភ​អំឡុង​ពេល​វាយ​ប្រហារ​លើ​ទីក្រុងនានាក្នុងប្រទេសស៊ូដង់ ថា មានច្រើនជាង៣០% នៃ​ជនរង​គ្រោះ​នៃការរំលោភកុមារគឺជាក្មេងប្រុស។

ជន​រង​គ្រោះ​រួម​មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​១៦​នាក់ និង​ទារក​៤​នាក់។ ករណីនេះត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Gedaref, Kassala, Gezeira, Khartoum, River Nile និងរដ្ឋភាគខាងលិចដូចជា South Kordofan, North Darfur និង West Darfur ។

អ្នកនាំពាក្យរបស់ UNICEF បានប្រាប់សារព័ត៌មាន The Associated Press ថា ក្នុងចំណោមកុមារចំនួន២២១ នាក់​ដែល​ត្រូវបានរំលោភនោះ មាន៧៣ករណីទាក់ទងនឹងជម្លោះនិង៧១ករណីទៀតមិនត្រូវបានបញ្ចេញអត្តសញ្ញាណ​នោះទេ។ អ្នកដែលរស់រានមានជីវិតពីការរំលោភជាធម្មតាមានការស្ទាក់ស្ទើរក្នុងការរាយការណ៍ថា ពួកគេទទួលរងអំពើហិង្សាផ្លូវភេទដោយសារតែខ្លាចការមាក់ងាយពីសង្គម និងការភ័យខ្លាចការសងសឹកពីក្រុមប្រដាប់អាវុធ និងការស្ដីបន្ទោសពីក្រុមគ្រួសារ។

(រូបភាព៖​ EPA)

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយនៅក្នុងរបាយការណ៍ថា អំពើហិង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈ កំពុងត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រនៃសង្គ្រាម ដោយបំពានលើច្បាប់អន្តរជាតិ និងច្បាប់ការពារកុមារ។

ជាមួយគ្នានេះបណ្តាញ SIHA ដែលជាអង្គការមិនរកប្រាក់ចំណេញដែលចងក្រងឯកសារអំពីអំពើហិង្សាលើស្ត្រី និងកុមារី ក៏បានឲ្យដឹងកាលពីខែមុនដែរថាប្រហែល២៣%នៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

សង្រ្គាមនៅក្នុងប្រទេសស៊ូដង់បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ រវាងយោធា និងកងកម្លាំងគាំទ្ររហ័សដែលជាគូប្រជែងរបស់ខ្លួនប្រយុទ្ធគ្នានៅក្នុងទីក្រុង Khartoum និងនៅជុំវិញប្រទេស។ ចាប់តាំងពីពេលនោះមក មនុស្សយ៉ាង​ហោចណាស់២ម៉ឺន​នាក់ត្រូវបានសម្លាប់។

សង្គ្រាម​បាន​បង្ខំមនុស្ស​ជាង១៤​លាន​នាក់​​បោះបង់​ចោល​​ផ្ទះសម្បែង និង​រុញច្រាន​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ភាពអត់ឃ្លាន។ អំពើឃោរឃៅ រួមទាំងអំពើហិង្សាផ្លូវភេទ និងការបង្ខំឱ្យកុមាររៀបការ ត្រូវបានប្រព្រឹត្តដោយភាគីទាំងពីរ៕

(រូបភាព៖​ Reuters)
(រូបភាព៖​ Défis Humanitaires)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

UNICEF៖ កុមារជាង២០០នាក់​​​ក្នុងតំបន់​សង្គ្រាម​ នៅ​ស៊ូដង់ រងគ្រោះដោយសារ​ការលោភ​​​

កីឡា៤ នាទីutes មុន

គួន ម៉ុម បដិសេធ​​រឿង​​ប្រាក់​ខែ​១២០០០​ដុល្លារ​នៅកូរ៉េ​

ព័ត៌មានជាតិ៥ នាទីutes មុន

ទីមរ័សិក្សាអំពីប្រព័ន្ធទូទាត់បាគងរបស់កម្ពុជាដែលជួយជំរុញការដោះដូរពាណិជ្ជកម្ម​ វិនិយោគ និងទេសចរណ៍

ព័ត៌មានជាតិ៥ នាទីutes មុន

​អាកាសចរណ៍មកពី​អឺរ៉ុប នឹង​បើក​ការ​​ហោះហើរ​ត្រង់​មកប្រទេស​កម្ពុជានៅ​ចុង​ឆ្នាំ​២០២៥

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​អ៊ុយក្រែន​ចាប់​ផ្តើម​​អនុវត្ត​​​​​​កម្មវិធី​កេណ្ឌ​ទ័ព​​​​​ ខណៈ​រុស្ស៊ី​​ធ្លាប់​ធ្វើ​តាំងពី​២០២២​​

Sokha Hotels

ព័ត៌មានពេញនិយម