Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច កោតសរសើរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលចេះស្រលាញ់ អភិរក្ស និងលើកស្ទួយវិស័យសិល្ប:

បានផុស

នៅ

តារាចម្រៀងជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ ២ អាណត្តិ លោក សុះ ម៉ាច បានសម្តែងការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលមានបេះដូងស្រលាញ់ចង់អភិរក្ស និងលើកស្ទួយវិស័យសិល្ប:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បានរៀបរាប់ដោយក្តីគោរព និងកោតសរសើរថា ឋានៈតួនាទីក៏ខ្ពស់មានងារជាជំទាវឧកញ៉ាមហាសេដ្ឋីនិងជាប្រធានសមាគមសិល្បករខ្មែរ ប៉ុន្តែប្អូនរក្សាភាពសាមញ្ញរួសរាយរាក់ទាក់ទាំងចរិយាទន់ភ្លន់ និងសម្តីសំដៅ ជាពិសេសមានបេះដូងស្រលាញ់ចង់អភិរក្សថែរក្សានិងលើកស្ទួយវិស័យសិល្ប:។

លោក សុះ ម៉ាច បន្តទៀតថា មានចំណេះដឹង និងជាអ្នកមានលក្ខណ:គ្រប់គ្រាន់ស័ក្តិសមជាដឹកនាំនាវាសមាគមសិល្បករខ្មែរតទៅ ។ តាមរយ:ការលើឡើងនេះ ក៏មានការគាំទ្រ និងសរសើរផងដែរដល់ប្រធានសមាគមសិល្បករខ្មែរលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ។

គួរជម្រាបដែរថា រយៈពេលជាង ៨ខែ សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន ពិតជាសកម្មខ្លាំង ទាំងផ្នែកសប្បុរសធម៌ សកម្មភាពសង្គមនានា ទាំងការងារសិល្បៈ និងទិសដៅលើកស្ទួយវប្បធម៌ជាតិ តាមគ្រប់រូបភាព។

ជាក់ស្តែងការចូលរួមរបស់សមាគម ក្នុងព្រឹត្តិការណ៍វប្បធម៌កន្លងទៅ និងថ្មីៗនេះ ពិសេសគឺទិសដៅធំ ដែលបាននិងកំពុងរៀបចំកែប្រែខ្លួន ឱ្យក្លាយជាស្ថាប័នតំណភ្ជាប់ធំមួយ ក្នុងការជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ អរិយធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ ទាំងនៅលើឆាកជាតិ-អន្តរជាតិ។ មួយវិញទៀត សមាគមសិល្បករខ្មែរ ក៏កំពុងបន្តបេសកកម្មទាញយកផលប្រយោជន៍ជូនដល់សមាជិកតាមគ្រប់រូបភាព ខណៈកំពុងបន្តទទួលងសិល្បករសិល្បការិនីចុះឈ្មោះចូលជាសមាជិកជាមួយសមាគមផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

ព័ត៌មានជាតិ៧ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ១០ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ១៣ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម១៤ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

Sokha Hotels

ព័ត៌មានពេញនិយម