ព័ត៌មានជាតិ
អាកាសចរណ៍មកពីអឺរ៉ុប នឹងបើកការហោះហើរត្រង់មកប្រទេសកម្ពុជានៅចុងឆ្នាំ២០២៥
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងបើកជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នៅលើផេកផ្លូវការនៅប៉ុន្មាននាទីមុននេះ។


ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines នឹងចាប់ផ្តើមតភ្ជាប់ជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកកាន់ទីក្រុងភ្នំពេញដោយប្រើយន្តហោះខ្នាតធំ Airbus A330 ឬ Boeing 777។
ជាមួយគ្នានេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ក៏ឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines មកពីតំបន់មជ្ឈិមបូព៌ា ក៏នឹងបើកការហោះហើរពីទីក្រុង ឌូបៃ មកកាន់ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៥ ដោយប្រើយន្តហោះខ្នាតធំ boeing 777 300er។

ពាក់ព័ន្ធការតភ្ជាប់ជើងហោះហើរដោយផ្ទាល់របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីតំបន់អឺរ៉ុបមកកម្ពុជា កម្ពុជាថ្មីបានទាក់ទងទៅមន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ដោយនៅមិនទទួលទាន់បានការឆ្លើយតបនៅឡើយទេ។
យ៉ាងណាមិញ លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ប្រាប់កម្ពុជាថ្មីកន្លងទៅថា ការតភ្ជាប់ជើងហោះហើរពីគោលដៅណាមួយ ក្រុមហ៊ុនត្រូវការសិក្សាពីតម្រូវការទីផ្សារជាមុនសិន។
លោកថា កម្ពុជាមិនទាន់មានជើងហោះហើរត្រង់មកពីប្រទេសនៅតំបន់អឺរ៉ុប ដោយសារមកពីកត្តាទីផ្សារ។
«តម្រូវការជារឿងសំខាន់ យន្តហោះមួយមិនអាចដឹកជញ្ជូនទទេ គ្មានអ្នកដំណើរជិះនោះទេ»។ លោក ស៊ីន ចាន់សិរីវុត្ថា អះអាង។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា កន្លងទៅមានក្រុមហ៊ុនអាកាសចរណ៍របស់បារាំង Air France ធ្លាប់សាកល្បងហោះហើរមកប្រទេសកម្ពុជា ប៉ុន្តែមិនទទួលបានជោគជ័យក៏បានបិទទៅវិញ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines កម្ពុជាជាគោលដៅប្រទេសទី ៧ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយភ្នំពេញជាទីក្រុងទី ១១ នៅក្នុងតំបន់ ដែលក្រុបហ៊ុនបានប្រតិត្តិការភ្ជាប់ការហោះហើរជាមួយបណ្តាញដឹកជញ្ជូនគ្របដណ្តប់ ២១ ប្រទេស និង ២០ ទីក្រុងនៅជុំវិញពិភពលោក៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ