Connect with us

ព័ត៌មានអន្ដរជាតិ

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

បានផុស

នៅ

ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារនៅទីក្រុង Bekasi ក្បែរទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៉ី​ បណ្ដាលឲ្យទឹកហៀរហូរនាំសំរាមចូលទន្លេ Ciliwung​ ប្រមាណ១៥០០តោន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៤ខែមីនានេះ។

(រូបភាព៖ Tempo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ Bekasi City (BPBD) កម្រិតទឹកបានឡើងដល់កម្រិត ៨៧៥សង់ទីម៉ែត្រ ដែលច្រើនជាងពីរដងនៃសមត្ថភាពអតិបរមារបស់ទន្លេ Bekasi ដែលមានត្រឹមទំហំ៣៥០សង់​ទីម៉ែត្រ។ ដោយសារកម្រិតទឹកហក់ឡើងខ្លាំង ទន្លេ Bekasi បានហូរហៀរ ធ្វើឱ្យលិចតំបន់លំនៅដ្ឋានដែលនៅជាប់ច្រាំងទន្លេ ខណៈសំរាមហូរតាមទឹកពាសវាលពាសកាល។

ទីតាំងដែលរងគ្រោះខ្លាំងបំផុត រួមមាន TmBN Kemang IFI, Pondok Gede Permai និង Vila Nusa Indah ដែលមានទឹកជំនន់ឡើងដល់ជាងបីម៉ែត្រ ដោយបានលិចទឹកលើដំបូលផ្ទះនៅជាន់ទីមួយ។ ទឹកជំនន់បានលិចដល់ផ្លូវសំខាន់ៗក្នុងទីក្រុង Bekasi និងតំបន់នានាដែលនៅជាប់នោះ ខណៈស្ពានឆ្លងកាត់ទន្លេ Bekasi ក៏ត្រូវបានបិទដោយសារតែលិចទឹកផងដែរ។

អាជ្ញាធរក៏បានពង្រាយក្រុម​រុករក​និង​ជួយ​សង្គ្រោះ​ ប៉ូលិស យោធា ក៏ដូចជាអ្នកស្ម័គ្រចិត្តកាន់​កន្លែង​ជន់​លិច​ក្នុង​ក្រុងទីក្រុង Bekasi ដើម្បីជួយដល់ប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ៕

(រូបភាព៖ Tempo)
(រូបភាព៖ Tempo)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច១០ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម