Connect with us

ព័ត៌មានអន្ដរជាតិ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

បានផុស

នៅ

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធមិត្ត​នៅអាមេរិកខាង​ជើង​ផ្ទុះឡើងជាថ្មី ក្រោយ​វិធានការពន្ធ ២៥ ភាគរយ លើទំនិញ​នាំចូលពីកាណាដា និងម៉ិកស៊ិក​ របស់​ប្រធានាធីបតីអាមេរិក លោក​ ដូណាល់ ត្រាំ ចូលជាធរមាន​នៅម៉ោង ១២ រំលង​អធ្រាត្រ នាថ្ងៃអង្គារ ទី ៤ មីនា នេះ​ (ម៉ោងនៅសហរដ្ឋអាមេរិក​)។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលជាធរមាន​នេះ កើត​ឡើងក្នុងរយៈពេល​ ១ ខែ​ ក្រោយ​វិធានការពន្ធដដែលត្រូវបាន​ពន្យារពេល​អនុវត្ត ក្រោយ​លោក ត្រាំ និង​មេដឹកនាំកាណាដា ក៏ដូចជា​ម៉ិកស៊ិក ធ្វើការចរចាគ្នា​ ដោយ​សង្កត់ធ្ងន់លើ​ការទាមទារ​របស់​ ត្រាំ ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ខុស​ច្បាប់ និង​លំហូរថ្នាំញៀនហ្វេនតានីល ទៅអាមេរិក​។ អាមេរិក​ក៏បង្កើន​ពន្ធដល់ ២០ ភាគរយ លើ​ទំនិញចិន​ផងដែរ។​

ក្រោយ​ការចូល​ជា​ធរមាន ចិន​បាន​ប្រកាស​ពន្ធ​សងសឹក​ភ្លាមៗ ដោយ​ដាក់ពន្ធថ្មី ១០-១៥ ភាគរយ លើបណ្ដា​ផលិតកម្មកសិកម្ម និងស្បៀងអាមេរិក ខណៈ​ក៏កំណត់ការរឹតត្បឹត​លើ​ការនាំចេញ និងការវិនិយោគសម្រាប់​ក្រុមហ៊ុនអាមេរិក​ ផងដែរ ដោយ​ចូលជាធរមាន​ចាប់ពីថ្ងៃទី ១០ ទៅ។

ជាមួយ​គ្នានោះ ដូចការព្រមាន​ទុក នាយករដ្ឋ​មន្រ្តីកាណាដា​ លោក ចាស្ទីន ទ្រូដូ បាន​និយាយ​កាលពីថ្ងៃចន្ទថា​ ​កាណាដា​នឹង​ឆ្លើយតបភ្លាមៗ​ជាមួយនឹងពន្ធ ២៥ ភាគរយ ​លើទំនិញនាំចូលពីសហរដ្ឋអាមេរិក សរុប​តម្លៃ ២០,៧ ប៊ីលាន​ដុល្លារ​ សម្រាប់​ជុំ​បន្ទាន់​ និង​ជុំក្រោយ​ ៣ សប្ដាហ៍ខាងមុខ លើទំនិញ​សរុប​ជាទឹក​ប្រាក់​ ៨៦,២ ប៊ីលា​នដុល្លារ)។

​កន្លង​មក កាណាដាបាន​បញ្ចេញបញ្ជីគោលដៅលើទំនិញអាមេរិក ដែល​រួមមាន​បសុបក្សីរស់ ផលិតផលទឹកដោះគោ បន្លែ កាហ្វេ និងតែ ផលិតផលពីឧស្សាហកម្មកិន គ្រាប់ប្រេង ស្ករ ភេសជ្ជៈរួមទាំងគ្រឿងស្រវឹង​ ​ ​ថ្នាំជក់ ផ្លាស្ទិច កៅស៊ូ ឈើ ក្រដាស សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់​ក្នុងផ្ទះផ្សេងៗ បន្ថែមពីលើ​ផលិតជាច្រើនមុខទៀត។

​នាយករដ្ឋមន្រ្តីដដែល​បន្តថា​៖ «ពន្ធគយនឹងរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មដែល​សម្រេច​បាន​ដោយ​ជោគជ័យមិនគួរឱ្យជឿ» ដោយលោក​បន្ថែមថា វា​​បំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៊ិក-កាណាដា ដែលបានចុះហត្ថលេខាដោយលោក ត្រាំ ​នៅ​អាណត្តិដំបូងរបស់​លោក។

ទន្ទឹម​នឹង​ការប្រកាសជាថ្មីរបស់​លោក ទ្រូដូ លោក Doug Ford ដែលជាអភិបាលខេត្ត Ontario របស់​កាណាដា បានប្រាប់ទូរទស្សន៍ NBC ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ផ្តាច់ការនាំចេញនីកែល និង​អគ្គិសនីពីខេត្តរបស់លោក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹក លុះត្រាតែ ត្រាំ ដកពន្ធចេញ។

ចំណែកឯ​ម៉ិកស៊ិកវិញ ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនេះបាននិយាយថា លោកស្រីប្រធានាធិបតី​ Claudia Sheinbaum ​នឹងប្រកាសការឆ្លើយតបរបស់​ខ្លួន​ក្នុង​សន្និសីទសារព័ត៌មាន ​នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅម៉ិកស៊ិក)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ២៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៤៨ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម១ ម៉ោង មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម