Connect with us

ព័ត៌មានជាតិ

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិព័រណ៍សៀវភៅ​ ដេីម្បីអបអរសាទរទិវាជាតិអំណាន​ លើកទី១០ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​(សាលាតិចណូ) ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”​ ព្រមទាំងមានសៀវភៅរាប់ម៉ឺនក្បាលសម្រាប់តាំងពិព័រណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផុសលើទំព័រហ្វេសប៊ុកថា៖ “ក្នុងឆ្នាំនេះ​ ទិវាជាតិអំណានលើកទី១០ ឆ្នាំ២០២៥ នឹងនាំមកនូវសៀវភៅរាប់មុឺនក្បាល ជាមួយនឹងកំណើននៃស្តង់ពិព័រណ៍មកពីសា្ថប័នផ្សេងៗជាច្រើន​។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកស្នេហាលើវិស័យការអាន ដែលមានបំណងចង់ជួបអ្នកនិពន្ធក្នុងដួងចិត្ត នេះជាឱកាសដ៏ល្អតែមួយគត់ដែរបងប្អូនមិនគួររំលង”

រដ្ឋមន្ត្រីអប់រំ បានបន្ថែមទៀតថា ក្រៅពីការពិព័រណ៍សៀវភៅ ក៏មានសកម្មភាពជាច្រើនទៀត ដូចជាការលេងល្បែងកម្សាន្តសប្បាយ ការលេងល្បែងយករង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ រួមទាំងមានការប្រគំតន្រ្តី និងមានកន្លែងថតរូបស្អាតៗផងដែរ។​

យ៉ាងណា កាលពីឆ្នាំ២០២៤ ក្រសួងអប់រំ ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បានសហការរៀបចំពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណានលើកទី៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”។ រយៈពេល៣ថ្ងៃ នៃការពិព័រណ៍ក្នុងឱកាសអបអរទិវាជាតិអំណានលើកទី៩ នោះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា តាមរយៈពិព័រណ៍សៀវភៅកន្លងមក ចំនួនស្តង់ និងអ្នកចូលរួមក្នុងពិព័រណ៍សៀវភៅប៉ុន្មានឆ្នាំចុងក្រោយមានការកើនឡើងជាបន្តបន្ទាប់ ពិសេសពិព័រណ៍ក្នុងទិវាជាតិអំណាន ថ្ងៃទី១១មីនាឆ្នាំ២០២៤ ឃើញមានចំនួនអ្នកចូលរួមកកកុញច្រើនជាងឆ្នាំមុនៗ ដោយសារតែការតាំងពិព័រណ៍ផ្សេងៗ ដែលក្រសួងអប់រំសហការជាមួយស្ថាប័នពាក់ព័ន្ធកន្លងមករៀបចំនៅបណ្ណាល័យជាតិរាល់ឆ្នាំត្រូវបានលើកទៅធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

ព័ត៌មានជាតិ២ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៥ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ៨ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម៩ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

Sokha Hotels

ព័ត៌មានពេញនិយម