Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ប្រកាសចង់ស៊ីញេកិច្ចព្រមព្រៀង​រ៉ែ ​ជាមួយ​អាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

បានផុស

នៅ

ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែនលោក​ វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី​ បានប្រកាសថា លោកនៅតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រកាន់​ជំហរមិនសុំទោសលោក ដូណាល់ ត្រាំ ដាច់ខាត ក្រោយការទាស់សម្តីគ្នាយ៉ាងតឹងសរសៃ.កក្នុងសេតវិមាន​ កាល​ពីសប្តាហ៍​មុន។

លោក ហ្សេលេនស្គី ជាមួយលោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសរសេរថា«កិច្ចប្រជុំរបស់យើងនៅ វ៉ាស៊ីនតោន ឯសេតវិមាន កាលពីថ្ងៃសុក្រ មិនប្រព្រឹត្តទៅតាមអ្វីដែលយើងចង់បាននោះទេ។ ដល់ពេលធ្វើរឿងដែលត្រឹមត្រូវហើយ។ អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចដើម្បីស៊ីញេលើកិច្ចព្រមព្រៀង​រ៉ែ ​គ្រប់ពេលនិងរាល់ទម្រង់ណាដែលងាយ»។ 

លោកបន្តថា ទីក្រុងកៀវ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឈាន​ឆ្ពោះទៅរកការបញ្ចប់ជម្លោះឲ្យបានឆាប់ ដោយចាប់ផ្តើមជាមួយនឹងការដោះលែងអ្នកទោសជាបន្ទាន់ និងបទឈប់បាញ់ភ្លាមៗ ហើយហាមឃាត់មីស៊ីល យន្តហោះគ្មានមនុស្ស​បើករយៈចម្ងាយឆ្ងាយ និងការទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដទៃទៀត។

លោក ហ្សេលេនស្គី (រូបថត៖ Reuters)

ការបង្ហោះសាររបស់លោក ហ្សេលេនស្គី កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បញ្ជាឲ្យអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែនទាំងអស់ ក្នុងនោះក៏រួមបញ្ចូលទាំងសព្វាវុធដែលត្រៀមដឹកជញ្ជូនឆ្លងកាត់និងនៅក្នុងប្រទេសប៉ូឡូញ ផងដែរ។

មុនសេចក្តីប្រកាសនេះដែរ សហរដ្ឋអាមេរិក ទាមទារឲ្យលោក ហ្សេលេនស្គី ត្រូវចេញវីដេអូសុំទោសលោក ត្រាំ ជាសាធារណៈទើបប្រធានាធិបតីអាមេរិកសុខចិត្ត មុននឹងជួបប្រជុំគ្នាម្តងទៀត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។

លោក ត្រាំ (រូបថត៖ Reuters)

លោក ត្រាំ មិនមែនជាអ្នកពេញចិត្តអ៊ុយក្រែនទេ ហើយវាយប្រហារលោកហ្សេលេនស្គី និងចោទមេដឹកនាំរូបនេះថា ជាអ្នកធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូ។

ពាក់ព័ន្ធរឿងនេះ លោកហ្សេលេនស្គី នៅតែបញ្ជាក់ហើយបញ្ជាក់ទៀតថា បទឈប់បាញ់ណាក៏ដោយ គឺត្រូវតែចងភ្ជាប់ទៅនឹងការធានាសន្តិសុខដែលផ្តល់ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតប៉ុន្តែលោក ត្រាំ តែងបដិសេធចំពោះការធានាបែបនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក លី ឈាំង
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ចិន​កំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ ឆ្នាំនេះ

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យតាមតំបន់មានជនបទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ

កីឡា២០ នាទីutes មុន

អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី ប្រកាន់ខ្ជាប់អភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

សេដ្ឋកិច្ច២០ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម