ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចក្នុងរដ្ឋធានីឥណ្ឌូណេស៊ី មនុស្សរាប់រយត្រូវជម្លៀស
មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីសង្កាត់ជាច្រើនដែលជន់លិចនៅទីក្រុងហ្សាកាតា ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានវាយលុករដ្ឋធានីឥណ្ឌូណេស៊ី និងទីក្រុងរណបជុំវិញ ដែលបណ្តាលឱ្យទឹកទន្លេជាច្រើនហូរហៀរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ខែមីនានេះ។

ផ្នែកខ្លះនៃរដ្ឋធានីដែលមានប្រជាជនប្រហែល១១លាននាក់បានជាប់គាំងដោយសារសង្កាត់រាប់សិបត្រូវបានលិចនៅក្នុងទឹកភក់ ទោះយ៉ាងណា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសទេ។ ទឹកជំនន់នេះបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យជន់លិចតំបន់មួយចំនួននៅក្នុងទីក្រុងហ្សាការតា និងនៅទីក្រុង Bogor, Bekasi និង Tangerang ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានឲ្យដឹងថា ទឹកបានហក់ឡើងដល់កម្ពស់ជាច្រើនម៉ែត្រនៅក្នុងតំបន់ភាគខាងកើត និងខាងត្បូងនៃទីក្រុងហ្សាកាតាកាលពីថ្ងៃអង្គារ ខណៈទឹកទន្លេ Ciliwung ពោពេញដោយសំរាមហៀហូរប៉ះពាល់មនុស្សចំនួន ១៤៤៦ នាក់ និងផ្ទះចំនួន ២២៤ ខ្នង។
ជាមួយគ្នានេះនៅទីក្រុង Bogor មនុស្សជាង ៣០០នាក់ត្រូវបានជម្លៀសចេញ ផ្ទះរាប់សិបខ្នងត្រូវបានជនលិច និងស្ពានមួយបានដួលរលំ។ ចំណែកនៅទីក្រុង Tangerang ផ្ទះចំនួន ៣៥០ ខ្នងត្រូវបានជន់លិច បន្ទាប់ពីទឹកទន្លេ Cimanceuri បានហក់ឡើង។

មកដល់ពេលនេះអាជ្ញាធរ កំពុងចែកចាយអាហារ ភួយ និងតង់ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងដាក់ពង្រាយទូកដើម្បីជម្លៀសអ្នកស្រុក។
គួរបញ្ជាក់ថាទីក្រុងទំនាបនៅក្នុងប្រទេសឥណ្ឌូណេស៊ីងាយនឹងមានទឹកជំនន់ក្នុងរដូវវស្សាដែលចាប់ពីខែវិច្ឆិកាដល់ខែមីនា។ កាលពីឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាទឹកជំនន់ និងបំណាក់ដី ដែលបានសម្លាប់មនុស្សជិត ៧០ នាក់នៅក្នុង និងជុំវិញទីក្រុងហ្សាកាតា ខណៈដែលរាប់ពាន់នាក់ទៀតត្រូវបានបង្ខំឱ្យជម្លៀសទៅកាន់ទីជម្រកបណ្ដោះអាសន្ន៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់