Connect with us

ព័ត៌មានអន្ដរជាតិ

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

បានផុស

នៅ

អ្នកស្រុកបានភៀសខ្លួនចេញពីតំបន់ព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន បន្ទាប់ពីកងកម្លាំងពីភាគីទាំងពីរបាន​ប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃអង្គារ​ជុំវិញ​ការបិទច្រក​ព្រំដែនឆ្លងកាត់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែមីនានេះ។

(រូបភាព៖​​AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ាគីស្ថានដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមានការបាញ់ប្រហារគ្នាទៅវិញទៅមកពីរថ្ងៃជាប់ៗគ្នានៅ Torkhamដែលជាច្រកឆ្លងកាត់ដ៏សំខាន់រវាងប្រទេសទាំងពីរដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈ ដោយសារតែជម្លោះរវាងប្រទេសជិតខាងទាំងពីរ។

ការបាញ់ប្រហាររវាងកងកម្លាំងសន្តិសុខទាំងសងខាងដោយប្រើអាវុធធុនស្រាល និងធ្ងន់បានធ្វើឱ្យមានការភ័យខ្លាចនិងការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក ធ្វើឲ្យពួកគេបានភៀសខ្លួនទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន។ បុគ្គលិកសន្តិសុខប៉ាគីស្ថានបីនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចចុងក្រោយនេះ​ តែមិន​មាន​ជន​ស៊ីវិល​រង​គ្រោះ​ទេ។ មន្ត្រី​រូប​នេះ​បាន​និយាយ​ថា​៖ «​ស្ថានការណ៍​នៅ​តែ​តានតឹង ជាពិសេសបញ្ហាសន្តិសុខ»។

បើតាម អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Abdul Mateen Qani បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាតាមរយៈការពិភាក្សា។

គួរបញ្ជាក់ថាប្រទេសទាំងពីរនាពេលកន្លងមកបានបិទច្រកព្រំដែន Torkham និងច្រកព្រំដែន Chaman ភាគនិរតី ដែលតែងតែមានការបាញ់ប្រហារ ដែលធ្វើឲ្យជំងឺ អ្នកដំណើរ និងអ្នកជំនួញទាំងអស់មានបញ្ហាដោយសារតែការបិទរយៈពេលយូរ ខណៈផ្លូវឆ្លងកាត់នេះមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើររវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន៕

(រូបភាព៖​​AP)
(រូបភាព៖​​AP)
(រូបភាព៖​​AP)
(រូបភាព៖​​AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៦ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ៣២ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម