ព័ត៌មានអន្ដរជាតិ
ថៃនឹងជួយចំណាយទេសចរ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកនៅរដូវទាប
ក្រសួងទេសចរណ៍ និងកីឡាថៃ គ្រោងនឹងដាក់ចេញកញ្ចប់ឧបត្ថម្ភធនថ្មី ដែលរដ្ឋាភិបាលជួយចំណាយប្រាក់ដល់អ្នកទេសចរថៃសម្រាប់កន្លែងស្នាក់នៅ និងអាហារ នៅពេលពួកគេធ្វើដំណើរកម្សាន្តក្នុងស្រុក ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងរដូវទាប។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

រដ្ឋមន្ត្រីរបស់ក្រសួង លោក Sorawong Thienthong គ្រោងនឹងស្នើសុំថវិកាចំនួន ៣,៥ ប៊ីលានបាត (១០៣ លានដុល្លារ) ពីកញ្ចប់ថវិកាបន្ទាន់របស់រដ្ឋាភិបាល ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងជំរុញទេសចរណ៍មួយនេះ។
លោក Sorawong បាននិយាយថា កម្មវិធី «Rao Thiew Duak Kan» ឬ «យើងដើរកម្សាន្តទាំងអស់គ្នា» ជុំថ្មី នឹងបង្កើនអត្រាឧបត្ថម្ភធនដល់អ្នកទេសចរដល់ ៥០ ភាគរយ ធៀននឹងអត្រា ៤០ ភាគរយ កាលពីជុំមុន។
ជុំចាស់នៃកម្មវិធី «យើងដើរកម្សាន្តទាំងអស់គ្នា» ត្រូវបានអតីតរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដាក់ចេញដើម្បីស្ដារវិស័យទេសចរណ៍ពីវិបត្តិកូវីដ១៩ ដោយរដ្ឋាភិបាលជួយចេញថ្លៃបន្ទប់ស្នាក់នៅ និងអាហារ ដល់អ្នកទេសចរក្នុងស្រុកថៃប្រមាណ ៤០ ភាគរយ។

បើតាមលោក Sorawong គម្រោងជុំថ្មីនេះនឹងផ្តល់ប័ណ្ណមួយលានសន្លឹកសម្រាប់ភ្ញៀវទេសចរថៃ។ បន្ទាប់ពីការចុះឈ្មោះដោយជោគជ័យ អ្នកទេសចរនឹងអាចប្រើប្រាស់ប័ណ្ណរបស់ខ្លួន ដើម្បីទទួលបានការឧបត្ថម្ភ ៥០ ភាគរយ សម្រាប់តម្លៃបន្ទប់ស្នាក់នៅ និងតម្លៃអាហារ ចន្លោះពីខែឧសភា ដល់ខែកញ្ញា ឆ្នាំនេះ។
គួរគូសបញ្ជាក់ថា រដូវទាបសម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសថៃ គឺចាប់ផ្ដើមពីខែឧសភា ដល់ខែកញ្ញា។ ក្រសួងសង្ឃឹមថា កញ្ចប់ប្រាក់ឧបត្ថម្ភធននឹងជំរុញឱ្យប្រជាជនថៃ ធ្វើដំណើរ និងចំណាយកាន់តែច្រើន ចំពេលដែលសេដ្ឋកិច្ចថៃដើរយឺតយ៉ាង ដោយសារតែបំណុលគ្រួសារខ្ពស់ ដែលកាត់បន្ថយការចំំណាយរបស់ប្រជាជន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់