Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាជំរុញក្មេងស្រីចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រ

បានផុស

នៅ

ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បាន​ជំរុញដល់ក្មេងស្រីចាប់យកការសិក្សាវិទ្យាសាស្ត្រពិតដែលត្រូវនឹងជំនាញបច្ចេកទេសច្រើនក្នុងពេលដែលកម្ពុជាឈានដល់ប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីជាង៣០០នាក់ ដឹកនាំដោយរដ្ឋមន្ត្រីកិច្ចការនារី អ៊ឹង កន្ថាផាវី នៅវិមានរដ្ឋសភាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ អបអរសាទរទិវាអន្តរជាតិនារីលើកទី១១៤ សម្ដេចសភាធិការធិបតី ឃួន សុដារី បានលើកឡើងថាជាមួយនឹងក្ដីបារម្ភពីការងាររបស់ក្មេងស្រីនៅពេលអនាគត ក្រោយឃើញមានការចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រសង្គមពីសំណាក់ក្មេងស្រីមានកម្រិតខ្ពស់។ សម្ដេចបានស្នើដល់អ្នកពាក់ព័ន្ធចូលរួមគិតគួរក្នុងការជំរុញក្មេងស្រីឱ្យបានចូលរៀនច្រើនលើមុខវិជ្ជា STEM។

សម្ដេចថា៖ «ខ្ញុំមិនដឹងថាការសិក្សារបស់ខ្ញុំខុសឬត្រូវយ៉ាងណាមិនដឹងទេ! តែគួរតែអ្នកដែលដាក់កម្មវិធីទៅគឺថាលើកទឹកចិត្តឱ្យក្មេងស្រីហ្នឹងជួយគិតគូរពិចារណារឿងហ្នឹងឱ្យបានច្រើនផង ឱ្យក្មេងស្រីបានរៀនលើបញ្ហាហ្នឹង។ បច្ចុប្បន្ន IT និង AI គេចាប់ផ្ដើមហើយបើជំនាន់នេះយើងអត់ឆ្លើយតបបានគឺទៅហើយ! ព្រោះបច្ចេកវិទ្យាវាជាគំនាស់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជាការរស់នៅតាមបែបថ្មីទាន់សម័យឥឡូវនេះ»។

និន្នាការនៃការសិក្សារបស់សិស្សទៅរកថ្នាក់សង្គមបច្ចុប្បន្នហាក់មានចំនួនច្រើនឡើង បើធៀបនឹងថ្នាក់វិទ្យាសាស្ត្រ។ ទិន្នន័យនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ឱ្យដឹងថាក្នុងចំណោមសិស្សជិត១៤ម៉ឺននាក់ មានជាង៧០ភាគរយហើយដែលជ្រើសរើសថ្នាក់សង្គម។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត ប៉ា ច័ន្ទរឿន ថាការអភវិឌ្ឍន៍ប្រទេសមួយចាំបាច់ត្រូវការតុល្យភាពនៃធនធានមនុស្សដែលមានទាំងវិទ្យាសាស្ត្រពិត និងសង្គម ហើយការដែលយុវជនខ្មែរមិនសូវចាប់អារម្មណ៍លើការសិក្សាថ្នាក់វិទ្យាសាស្ត្រច្រើនលើសលប់នេះគឺជាឧបសគ្គមួយក្នុងការអភិវឌ្ឍន៍។ លោកបន្ថែមថាដើម្បីកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់បានត្រូវធ្វើយ៉ាងណាឱ្យក្លាយជាប្រទេសអ្នកផលិត បង្កើត និងច្នៃប្រឌិត ដែលវាទាមទារធនធានមនុស្សពីថ្នាក់វិទ្យាសាស្ត្រនេះហើយ។

លោកថា៖ «ទាល់តែភាគច្រើនរៀនមុខវិជ្ជាវិទ្យាសាស្ត្រ ជាពិសេសគឺការបណ្ដុះបណ្ដាលពលរដ្ឋឬក៏ធនធានមនុស្សយើងឱ្យក្លាយទៅជាកម្មករជំនាញ ឬក៏អ្នកបច្ចេកទេសនោះគឺជាមូលដ្ឋានគ្រឹះចាំបាច់ដើម្បីអាចអភិវឌ្ឍន៍សេដ្ឋកិច្ចយើងពីសេដ្ឋកិច្ចដែលប្រើប្រាស់មនុស្សអត់មានជំនាញទៅជាកម្មករជំនាញនិងក្លាយទៅជាអ្នកឯកទេសក្នុងវិស័យសេដ្ឋកិច្ចឧស្សាហកម្មធុនស្រាល ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មកម្រិតខ្ពស់បាន»។

លោកផ្ដល់ជាអនុសាសន៍ថាដើម្បីជំរុញសិស្សឱ្យចាប់អារម្មណ៍ការសិក្សាថ្នាក់វិទ្យាសាស្ត្រច្រើនគួរមានការជំរុញ​ពីគ្រួសារ គ្រូបង្រៀន បង្កើនថ្នាក់ពិសោធន៍ដែលមានឧបករណ៍គាំទ្រគ្រប់គ្រាន់ ទាក់ទាញបង្កើតការងារឧស្សាហកម្មជំនាញច្រើននៅកម្ពុជា ព្រមទាំងមានការជំរុញពីអ្នកឥទ្ធិពលលើបណ្ដាញសង្គមផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឃួន សុដារី
ព័ត៌មានជាតិ៤៤ វិនាទី មុន

ប្រធានរដ្ឋសភាជំរុញក្មេងស្រីចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​មីយ៉ាន់​ម៉ា​​​​​និង​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​​សង់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នៅ​មីយ៉ាន់ម៉ា​​

ព័ត៌មានជាតិ១ នាទីute មុន

ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ៖ «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតទៅបន្សាប»

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម