Connect with us

ព័ត៌មានជាតិ

លោក រ៉េន រតនៈ៖ យើងមិនអាចឱ្យពាក្យ«ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!

បានផុស

នៅ

លោក រ៉េន រតនៈ អ្នកនាំពាក្យឧបនាយករដ្ឋមន្រ្តី សុ ខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធនេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកជុំវិញប​ញ្ហាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។ លោកបានបញ្ចេញទស្សនៈថា៖ «យើងមិនអាចឱ្យពាក្យ “ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ”ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក លោក រ៉េន រតនៈ បានសរសេររៀបរាប់៣ចំណុចពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។ លោកថា ទី១-កំពុងដើរកាត់ភ្លៀងទាំងអស់គ្នា ហេតុអ្វីមកទទឹកតែកម្ពុជា? បញ្ហាឧក្រិដ្ឋកម្មតាមអ៉ិនធើណែត និងអំពើជួញដូរមនុស្ស បានវិវត្តមកក្លាយជាបញ្ហារួមពាសពេញសាកលោក។ ពីដំបូងឡើង បញ្ហានេះប្រឈមខ្លាំងតែនៅតាមបណ្ដាប្រទេសជឿនលឿន គឺប្រទេសដើរមុនគេទាំងខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉ុណ្ណោះ។ សម្រាប់កម្ពុជា ចរន្តសាកលភាវូបនីយកម្ម និងទើបតែក្នុងពេលសេដ្ឋកិច្ច និងបច្ចេកវិទ្យាផ្ដើមលេចធ្លោប៉ុន្មានឆ្នាំនេះទេ ដែលមានការជ្រៀតចូលនូវជនប្រព្រឹត្តអំពើជួញដូរមនុស្សតាមទម្រង់ថ្មី រួមទាំងការឆបោកតាមអនឡាញ ហើយប្រទេសក្នុងតំបន់ក៏ទទួលរងឥទ្ធិពលអាក្រក់នេះដូចគ្នាដែរ។

ទី២-តើកម្ពុជានៅស្ងៀម ហើយយកឧក្រិដ្ឋកម្មធ្វើជាឈ្នាន់អភិវឌ្ឍន៍ជាតិ? ចម្លើយ គឺពុំដូច្នេះឡើយ! ទាំងរាជរដ្ឋាភិបាលនីតិកាលកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បើនិយាយពីក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺការងារនេះត្រូវបានយកចិត្តទុកដាក់អនុវត្តតាំងពីប្រទេសក្នុងតំបន់ប្រឈមមុខដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ត្រឹមតែជាការជួញដូរមនុស្សទៅធ្វើពលករនេសាទ កសិកម្ម និងការងារផ្ទះខុសច្បាប់មកម្លេះ។ បើនិយាយពី Scam Online គ្រានោះ មិនដឹងបែរមុខទៅណាទេ។ ដោយឡែក ការដោះស្រាយបញ្ហាប្រឈមចុងក្រោយនៃអំពើជួញដូរមនុស្សតាមទម្រង់ថ្មីនេះ គឺរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការ បានសម្រួចបន្ថែមទៀតនូវយន្តការ និងវិធីសាស្រ្តដោះស្រាយ ដោយបង្កើតជាគណៈកម្មការ និងក្រុមការងារចំពោះកិច្ច ហើយជំរុញ តាមដាន កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត។

ទី៣-តើកម្ពុជា ខិតខំដោះស្រាយបញ្ហានេះ ដើម្បីតែមាតុប្រទេសខ្លួនឯង ឬមនុស្សជាតិ? សម្រាប់កម្ពុជា បញ្ហានេះ គឺជាភារកិច្ចដើម្បីផលប្រយោជន៍រួមរបស់មនុស្សជាតិ។ ជាក់ស្ដែង ឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងពីប្រទេសជឿនលឿនខាងបច្ចេកវិទ្យា បានព្យាយាមសំងំបើកទីតាំងឈរជើងដោយលួចលាក់នៅកម្ពុជា ដើម្បីធ្វើសកម្មភាពអូសទាញជនជាតិខ្លួន ឬជនជាតិដទៃ ឱ្យមកធ្វើការ ដើម្បីគោលដៅបោកបញ្ឆោទជនជាតិខ្លួន ឬជនជាជាតិសាសន៍ដទៃ។ តិចណាស់ដែលមានជនជាតិខ្មែរទៅពាក់ព័ន្ធការងារទាំងនោះ។ ដូច្នោះហើយបានជាកិច្ចប្រតិបត្តិការបង្ក្រាបជាច្រើនលើកកន្លងមក អាជ្ញាធរកម្ពុជា បានចាប់បញ្ជូនពួកឧក្រិដ្ឋជនដែលជាជនបរទេស និងជនរងគ្រោះដែលគេបោកបញ្ឆោទឱ្យមកធ្វើការ ហើយដែលជារឿយៗបានទទួលការគាបសង្កត់ និងអំពើហិង្សា នោះ ឱ្យទៅប្រទេសសាមីដើម្បីបន្តវិធានការច្បាប់ និងទទួលយកទៅវិញ រួមទាំងជនជាតិនៃប្រទេសក្បែរខាងផង ជាច្រើននាក់។

ត្រង់ចំណុច​នេះ លោក រ៉េន រតនៈ បានអះអាងថា៖ «ករណីនេះ បើខ្មែរគ្មានឆន្ទៈទេនោះ ម្លេះមិនដឹងជាមានជនបរទេសប៉ុន្មាននាក់ទេដែលត្រូវរងគ្រោះ! យើងបានជួយជនទាំងនោះឱ្យបានត្រឡប់ទៅប្រទេសកំណើតវិញ ទាំងដែលធាតុពិត ពួកគេបានចូលមកកម្ពុជាដោយបន្លំព័ត៌មាន ដោយខ្លះថាជាទេសចរណ៍ ឬជាអ្នកមកធ្វើការងារស្របច្បាប់ តែទីបំផុតឃុបឃិតជាមួយជនជាតិខ្លួន ឬជនជាតិផ្សេង យកទឹកដីកម្ពុជាប្រព្រឹត្តបទល្មើស រហូតផុងខ្លួនឯងក្លាយជាជនរងគ្រោះដង្ហោយឱ្យយើងជួយ»។

បើតាមលោក រ៉េន រតនៈ កម្ពុជាទទួលស្គាល់ថា ដូចបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកដែរ គឺកំពុងប្រឈមដូចគ្នានឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធើណេត។ កម្ពុជា ដោយមានប្រជាជនជាសាក្សីជាង១០លាននាក់ គឺច្បាស់ណាស់មិនឱ្យបញ្ហានេះក្លាយជាជំងឺរាំរៃបំផ្លាញផលប្រយោជន៍ជាតិសាសន៍ខ្លួនឡើយ ហើយក៏ដូចគ្នា មិនចង់ឃើញមនុស្សជាតិទូទាំងពិភពលោក រងគ្រោះដោយអំពើនេះដែរ។ យ៉ាងណាក៏ដោយ កម្ពុជា មិនអាចឱ្យពាក្យ «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបានឡើយ។ លោកសង្កត់ធ្ងន់ថា៖ «យើងប្រឆាំងដាច់ខាតរាល់របៀបវារៈ ឬការផ្សព្វផ្សាយទាំងឡាយណាដែលចោទប្រកាន់មកលើយើងខុសពីការពិត ទាំងដែលយើងកំពុងខិតខំរួមចំណែកដោះស្រាយបញ្ហារួម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

លោក រ៉េន រតនៈ៖ យើងមិនអាចឱ្យពាក្យ«ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងScam Online បានឡើយ!

ឈៀងម៉ៃ
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ថៃនឹងជួយ​ចំណាយទេសចរ ​ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកនៅរដូវទាប

កីឡា៥ នាទីutes មុន

គ្រូ Shan United ជឿ​ជាក់​ធ្វើ​បាន​ល្អ​ ប៉ះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ស្អែក

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ១១ នាទីutes មុន

អភិបាលរាជធានី៖ មានប្រជាពលរដ្ឋ ៤ទៅ៥ម៉ឺននាក់មកដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street)​​ក្នុងមួយថ្ងៃ

ជីវិតកម្សាន្ដ២០ នាទីutes មុន

មូលហេតុពិត ដែលធ្វើឲ្យភាពយន្ត​ក្បាច់​គុន​ចិន​លែងមានអ្នកទស្សនាដូចជំនាន់ក្មេងៗ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២២ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម