ព័ត៌មានជាតិ
ទីប្រឹក្សាក្រសួងវប្បធម៌ លោក ប៉ុក សារ៉ាន់ ថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ដែលឧបត្ថម្ភថវិកាដើម្បីព្យាបាលជំងឺភ្នែកឱ្យសះស្បើយ
ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ុក សារ៉ាន់ ថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ព្យាបាលភ្នែកនៅវៀតណាម។ តាមរយៈការឧបត្ថម្ភពីសំណាក់ឯកឧត្ដម ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា ភ្នែករបស់លោក ប៉ុក សារ៉ាន់ បានជាសះស្បើយ និងមានភាពប្រសើរឡើងវិញ។

ទីប្រឹក្សាអមក្រសួងវប្បធម៌ លោក ប៉ុន សារ៉ាន់ បង្ហោះរូបភាព ឯកឧត្ដម ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងសំណេរដូច្នេះ៖« ខ្ញុំបាទ ប៉ុក សារ៉ាន់ គ្រូសិល្បៈចាស់វស្សា សូមថ្លែងវាចា គោរពដឹងគុណ ចំពោះ ឯ.ឧ ប្រធាន ស ស យ ក ខេត្តស្វាយរៀង និងលោកជំទាវ ឧត្តមភរិយាដ៏មានគុណ ទាំងពីរ ដែលលោកមានមេត្តាធម៌ចំពោះរូបខ្ញុំបាទ ដោយ បានឧបត្ថម្ភ នូវថវិការ មួយចំនួនធំដល់រូបខ្ញុំបាទ សម្រាប់ ប្រើប្រាស់ក្នុងការទៅព្យាបាលរោគភ្នែកនៅមន្ទីរពេទ្យមួយ ក្នុងប្រទេស វៀតណាម។ ឥឡូវក្រោយពីបានព្យាបាល រួចហើយ ភ្នែកខ្ញុំបាទបានជាសះស្បើយ និងមានភាព ប្រសើរឡើងវិញហើយ»។

ក្រោយពីបានជាសះស្បើយពីរោគភ្នែក លោក ប៉ុក សារ៉ាន់ បួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកសូមជួយតាមថែរក្សាឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងក្រុមគ្រួសារ ឱ្យបានជួបប្រកបតែសេចក្តីសុខ សុភមង្គលគ្រប់ប្រការ។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទីមួយឡើយឯកឧត្ដម ឌី វិជ្ជា ព្រមទាំងលោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភថវិកាជូនជនរួមជាតិដែលជួយប្រទះទុក្ខលំបាក និងមានជំងឺព្យាធិ។ កន្លងទៅ ឯកឧត្ដម និងលោកជំទាវ ធ្លាប់ឧបត្ថម្ភដល់កីឡាករប្រដាល់ ដែលរងរបួសព្រោះការប្រកួត សិស្សានុសិស្ស ដែលខ្វះខាតថវិកាសម្រាប់រៀនសូត្រ ក៏៏ដូចជាការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងៗទៀត៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល